Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្គាប់
( កិ.កិរិយាសព្ទ )
ដាក់អំណាចឲ្យប្រព្រឹត្តតាម : មនុស្សនេះ បានតែបង្គាប់គេ, ត្រង់ខ្លួនឯងឥតលូកដៃធ្វើអ្វីសោះ ។ ន. សេចក្ដីឬដំណើរដែលដាក់អំណាចឲ្យប្រព្រឹត្តតាម : ធ្វើតាមបង្គាប់, មិនស្ដាប់បង្គាប់ ។
-
បង្គាវ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្គា) ។
-
បង្គី
( ន.នាមសព្ទ )
(ចិ. ពុនគី) ច្រែងមានដៃសម្រាប់ប្រើការរែកដី, កើបសំរាមជាដើម : ខ្សាច់ ១០ បង្គី ។
-
បង្គីបង្គា
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
បង្អែបង្អង់, រារង់, រ៉ែរ៉ ដោយអាការយឺតៗ : ឈរបង្គីបង្គា ។
-
បង្គុយ
( ន.នាមសព្ទ )
កន្លែងដែលអង្គុយឬបែបបទដែលអង្គុយ :
- ចាញ់បង្គុយ គឺអង្គុយមិនសូវបានយូរ ។
-
បង្គួរ
( គុ.គុនសព្ទ )
ដែលសមគួរ, មធ្យម, យ៉ាងកណ្ដាល : ក្នុងឆ្នាំនេះ ដើមឆ្នាំមានភ្លៀងបង្គួរ, កណ្ដាលឆ្នាំភ្លៀងតិច, ចុងឆ្នាំភ្លៀងច្រើន ។
-
បង្គេច
( កិ.កិរិយាសព្ទ )
បំបែរធ្វើឲ្យគេច : ដេញគោបង្គេចចេញពីថ្នល់ ។
-
បង្គោល
( ន.នាមសព្ទ )
ឈើឬឫស្សីជាគោលសម្រាប់ដាំ សម្រាប់បោះក្នុងដីដើម្បីនឹងចងសត្វ, ចងទូកជាដើម : បង្គោលគោ, បង្គោលទូក, បង្គោលរបង, បង្គោលធ្នស់,...។
-
បង្គោះ
( កិ.កិរិយាសព្ទ )
គោះយកឲ្យអស់មិនឲ្យសល់ ។ បង្គោះបង្កៀរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្កៀរ) ។
-
បង្គៅ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភាគបាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ រាប់ឈើ) : បង្គៅដុះជិតបង្គា មានទាំងដើមធ្មា ទ្រមូងសេកផង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>