Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្កើយ
( គុ.គុនសព្ទ )
ដែលជិតណាស់ ដោយប្រៀបប្រដូចថា ស្ទើរតែនឹងកើយបាន : ជិតបង្កើយ ។ ប្រើជា កិ. វិ. ក៏បានខ្លះ : នៅបង្កើយនឹងគ្នា ។
-
បង្កើល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកើល : បង្កើលក្បាលទូកមកលើគោក ។
-
បង្កឿង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកឿង, ឲ្យកើល : បង្កឿងទូក, បង្កឿងកប៉ាល់ ។
-
បង្កៀរ
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ បង្គោះ : បង្គោះបង្កៀរ គឺគោះកៀរយកទាល់តែអស់មិនឲ្យសល់ ។
-
បង្កេល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកេល, ធ្វើឲ្យវិលវង់ទៅម្ខាងៗ ។
-
បង្កែក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកែក, ឲ្យកន្ធែកចេញពីគ្នា ។
-
បង្កៃ
( ន.នាមសព្ទ )
or បង្កៃសន្ទូច
ឈ្មោះសន្ទូចមួយប្រភេទ មានដងសម្រាប់ដោត : ត្រីជាប់បង្កៃ ។
-
បង្កៃ
( កិ.កិរិយាសព្ទ )
យកសន្ទូចមានដង មាននុយទៅដោតនៅមាត់ទឹក ឬនៅក្នុងទឹក រង់បម្រុងឲ្យត្រីមកត្របាក់, មកស៊ី : នាំគ្នាទៅបង្កៃត្រីរ៉ស់ ។
-
បង្កោង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកោង : បង្កោងមែកឈើ ។
-
បង្ក្រាប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យក្រាប, ឲ្យរាប, ឲ្យបាក់បប : បង្ក្រាបសត្រូវ, បង្ក្រាបបូស ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>