Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កណ្ដាល
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយរបស់កម្ពុជា មានទីរាជការនៅភ្នំពេញ សព្វថ្ងៃតាំងនៅតាខ្មៅ : ខែត្រកណ្ដាល ។
-
កណ្ដាលស្ទឹង
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយ ក្នុងខែត្រកណ្ដាល : ស្រុកកណ្ដាលស្ទឹង ។
-
កណ្ដាស់
( កិ.កិរិយាសព្ទ )
ឈ្លក់ខ្យល់ដោយឆួល ។
-
កណ្ដឹង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយលង្ហិន ឬ សំរិទ្ធ មានសណ្ឋានជាបំពង់មានទងជាវង់ សម្រាប់កាន់ឬចង មានគ្រាប់យោលដោយអង្រង់ទង្គិចឮសូរ ។
-
កណ្ដឹងគោ
( ន.នាមសព្ទ )
or កណ្ដឹងដំរី
ឈ្មោះលតាជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកទំពាំងបាយ-ជូរ ផ្កាជាចង្កោម ប្រើជាបន្លែស្លកកូរបាន ។
-
កណ្ដឹមឆែប !
( ឧ.ឧទានសព្ទ )
or កណ្ដុំឆែប!
ឧ. សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វីៗ : យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប ! ។
-
កណ្ដុក
( គុ.គុនសព្ទ )
ពាក្យសម្រាប់ចំរើនពាក្យធ្ងន់ឲ្យប្លែកឡើង : កញ្ចប់នេះធ្ងន់កណ្ដុក ។
- ធ្ងន់ចិត្តកណ្ដុក គឺមានសេចក្ដីព្រួយ ។
-
កណ្ដុរ
( ន.នាមសព្ទ )
សត្វចតុប្បាទតូចមួយប្រភេទ ក្នុងពួកសត្វមានដោះ ជាសត្វឲ្យទុក្ខដល់មនុស្សដោយហេតុបំផ្លាញ មានកាត់សំពត់អាវជាដើម ។ កណ្ដុរមានច្រើនយ៉ាង មានកណ្ដុរល្មែះ, កណ្ដុរប្រែងជាដើម ។
-
កណ្ដូង
( គុ.គុនសព្ទ )
ឥតកន្ទុយ : មាន់កណ្ដូង ។ សក់ដែលកាត់ត្រងិលក្រោយ ក៏ហៅថា
- សក់កណ្ដូង; ខ្លែងបង្ហើរដែលឥតកន្ទុយ ក៏ហៅថា
- ខ្លែងកណ្ដូង ដែរ ។
-
កណ្ដូប
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតច្រើនប្រភេទ មានស្លាបកើតអាស្រ័យនៅនឹងស្មៅ, នឹងស្លឹកឈើ ។
<< Prev 1 ... 15 16 17 18 19 20 Next >>