Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កឋិន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កថិន) ។
-
កណា
( ន.នាមសព្ទ )
ពាក្យទទួលចំពោះព្រះសង្ឃ ស្មើនឹងពាក្យ «ករុណា» ។ ឧ. ទៅវត្តទៅវ៉ា គ្រាន់ចេះ «កណា» ឆ្លើយនឹងព្រះសង្ឃ កុំពេលលោកពោល ឆ្លើយ «ពរ»ដាក់សង្ឃ កុំភ្នែកឡិងឡង់ ជួបសង្ឃម្ដងៗ ។ កណា ជាពាក្យបំព្រួញនៃពាក្យពាក្យ «ករុណា» ។
-
កណិការ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឈ្មោះឈើផ្កាមួយប្រភេទមានផ្កា-ស សណ្ឋានប្រហែលនឹងផ្កាម្លិះក្លិនក្រអូប ។
-
កណ្ដក់
( គុ.គុនសព្ទ )
ដែលមានក្រហូងដក់ទឹក, ដក់ធូលីបាន ។ បើជាពាក្យប្រៀបថា
- អន់ចិត្ត : កណ្ដក់ចិត្ត ។
-
កណ្ដក់
( គុ.គុនសព្ទ )
ដែលមានពកជាដុំដូចគេដក់អ្វីៗ : ពកកកណ្ដក់ ។ កណ្ដក់ចិត្ដ ព. ប្រ. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដក់ ១) ។
-
កណ្ដក់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ឬព្រៃរនាម, ស្លឹកប្រើជាអន្លក់ ឬជាបន្លែស្លក៏បាន ។
-
កណ្ដកសញ្ញា
( ន.នាមសព្ទ )
[ក័ន-ដៈ-កៈ-ស័ញ-ញ៉ា ឬ កន់-ដក់-ស័ញ-ញ៉ា ]
( បា.បាលី ( បាលីភាសា ) )
(កណ្ដក “បន្លា” + សញ្ញា “គ្រឿងសំគាល់”) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចបន្លា ( , ) តាមរបៀបអឺរ៉ុប, សម្រាប់ប្រើក្នុងការដកឃ្លាជាដើម ។ ហៅថា
- សញ្ញាក្បៀស ក៏បាន ។
-
កណ្ដប
( ន.នាមសព្ទ )
ប្រដាប់សម្រាប់អប, ស្នូលសម្រាប់ធ្វើជាមេក្រងស្បូវ, សម្រាប់ដេរស្លឹកប្រក់ : ដងកណ្ដប ។ ស្បូវ ឬស្លឹកដែលក្រង ដែលដេរហើយក៏ហៅ កណ្ដប ដែរ : ស្បូវ, ស្លឹកមួយកណ្ដប ។
-
កណ្ដាច
( ន.នាមសព្ទ )
អ្វីៗដែលដាច, សំពត់ដែលដាច : កុំយកអាកណ្ដាចអ៊ីចឹងមកឲ្យអញ ។ ប្រើជា គុ. ក៏បាន : កន្ទេលកណ្ដាច ។
-
កណ្ដាច់
( គុ.គុនសព្ទ )
ដែលដាច់ : ខ្សែកណ្ដាច់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>