Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កណ្ដាច់
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ ក្នុងពួកកណ្ដៀរ តែមានរូបធំជាងកណ្ដៀរ ហើយមានសម្បុរក្រមៅជាង ។
-
កណ្ដាញ់
( គុ.គុនសព្ទ )
ក្រញាញ់ចាក់ស្រែះ : សក់កណ្ដាញ់ ។
-
កណ្ដាញ់
( ន.នាមសព្ទ )
or កណ្ដាញ់ព្រាយ
ដុំសក់ក្រញាញ់ដែលមនុស្ស ១ ពួកកាន់ខាងក្បួនអាគម រាប់អានទុកជាគ្រឿងរក្សាខ្លួន ។
-
កណ្ដាប់
( ន.នាមសព្ទ )
បាច់ : ស្រូវ ឬ ស្មៅ ១ កណ្ដាប់ ។
-
កណ្ដាប់
( ន.នាមសព្ទ )
វ័ណ្ឌ, រង្វង់ : កណ្ដាប់ចង្អេរ គឺឫស្សីមួយបន្ទះ ដែលគេពត់ធ្វើជារង្វង់ ដើម្បីក្ដាប់មាត់ចង្អេរឲ្យរឹង; កណ្ដាប់ស្រែង គឺស្រែងដែលឡើងជារង្វង់ៗ : ស្រែងឡើងកណ្ដាប់; កណ្ដាប់ចក្រវាល គឺរង្វង់ជុំវិញចង្កេះ ឱកាសលោក ។
-
កណ្ដាប់ចង្អេរ
( ន.នាមសព្ទ )
ឈ្មោះឈើវល្លិមួយប្រភេទ ដើមធំច្រើនប្រើជាឧស, ជាថ្នាំ : ដើមកណ្ដាប់ចង្អេរ ។ អវយវៈដែលជាកណ្ដាប់របស់ក្រពះសត្វស៊ីស្មៅ មានគោក្របីជាដើមក៏ហៅ កណ្ដាប់ចង្អេរ ដែរ ។
-
កណ្ដាប់ដៃ
( គុ.គុនសព្ទ, ន.នាមសព្ទ )
ការនៅក្នុងដៃគេ; ដែលនៅក្នុងអំណាចក្នុងឱវាទគេ, បានដៃគេ : លុះកណ្ដាប់ដៃគេ, នៅក្នុងកណ្ដាប់ដៃយើង ។
-
កណ្ដារ
( ន.នាមសព្ទ )
ដែកសម្រាប់ក្ដារ, (គ្រឿងជាងឈើ) : ដែកកណ្ដារ ។
-
កណ្ដាល
( ន.នាមសព្ទ )
ទីទីទៃពីខាង គឺទីជាចន្លោះស្មើភាគទៅខាងដើម, ចុង ឬ មុខក្រោយ, ធ្វេងស្ដាំ : កណ្ដាលផ្លូវ, កណ្ដាលទន្លេ ។ល។ ជាន់មនុស្សលោកយើង ហៅថា ឋានកណ្ដាល ដែរ ព្រោះជាចន្លោះសួគ៌និងនរក ។
-
កណ្ដាល
( គុ.គុនសព្ទ )
យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ល។
<< Prev 1 ... 15 16 17 18 19 20 Next >>