Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ជ្រោក
( កិ.កិរិយាសព្ទ )
បោកបាចសាចទឹក : ក្មេងកញ្ជ្រោកទឹកល្អក់អស់ ។ និយាយគំរាមដូចគេកញ្ជ្រោកទឹក : ស្រាប់តែកញ្ជ្រោកឯងតែម្ដង ។
-
កញ្ជ្រោកបោកបាច
( កិ.កិរិយាសព្ទ )
និយាយខ្លាំងៗ ដូចគេកញ្ជ្រោកទឹក ដូចគេបោក ដូចគេបាចសាចទឹក : ស្រាប់តែគាត់មកកញ្ជ្រោកបោកបាចឲ្យឯងភ្ញាក់ស្មារតី ។
-
កញ្ជ្រោង
( ន.នាមសព្ទ )
ឈ្មោះសត្វព្រៃជើង ៤ មួយប្រភេទ ក្នុងពួកសត្វមានដោះ រូបរាងស្រដៀងគ្នានឹងខ្លាត្រី រោមប្រផេះពព្រុស ។
-
កញ្ជ្រោល
( កិ.កិរិយាសព្ទ )
ច្រឡោតដាល, លោត : លោតកញ្ជ្រោល, គោកញ្ជ្រោល ។
-
កញ្ឈូស
( កិ.កិរិយាសព្ទ )
ឈូសដោយបំពាន, ដោយបង្ខំ; សព្ទនេះសម្រាប់និយាយបានតែដំរីឈូសដី : ដំរីកញ្ឈូសដី ។
-
កញ្ឈូស
( កិ.កិរិយាសព្ទ )
គ្រលុកត្រីប្រហុកដោយថ្នមៗ ស្រាលៗ ដើម្បីឲ្យជ្រុះស្រកា គឺវេលាធ្វើប្រហុកនោះ ត្រីដែលតូចៗ យកស្រកាមិនកើត គេគ្រាន់តែកាត់ក្បាលត្រាំទឹកក្នុងពាង ឬ ក្នុងវត្ថុអ្វីដែលជ្រៅ ហើយគេយកឫស្សីទាំងមូលមួយកំណាត់ មកសាប់ចុងខាងម្ខាង ទើបគេគ្រលុកត្រីដែលត្រាំទឹកនោះទៅ លុះជ្រុះស្រកាអស់ហើយ គេស្រង់យកមកហាលថ្ងៃ : កញ្ឈូសត្រីប្រហុក ។
-
កញ្ញា
( ន.នាមសព្ទ )
or កញ្ញា
( បា.បាលី ( បាលីភាសា ) )
ស្រីក្រមុំតូច, ស្រីជំទង់ ។ ឈ្មោះរាសីទី ៦ តាមសុរិយគតិ គឺរាសីស្រីក្រមុំតូច (រាសីនេះត្រូវគ្នានឹងខែសេបតមប្រ៏បារាំងសែស) ។ សព្វថ្ងៃប្រើជាខែទី ៩ ។
-
កញ្ញាកិត្តិយស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(កញ្ញា + កិត្តិ + យស) កញ្ញាដែលត្រូវជ្រើសរើសអមបវរកញ្ញាក្នុងការប្រឡងរូប ។
-
កដប
( ន.នាមសព្ទ )
[ក-ដប]
ឈ្មោះបក្សីមួយប្រភេទ រូបតូចប៉ុនលលក ចំពុះវែងសម្បុរស ច្រើនធ្វើសំបុកពងតែក្នុងដីតាមច្រាំងទន្លេ, ស្ទឹង, ព្រែក ។
-
កដ្ឋគ្គិ
( ន.នាមសព្ទ )
[កាត់-ថាក់-គិ ]
( បា.បាលី ( បាលីភាសា ) )
(កដ្ឋ “ឈើ, ឧស” + អគ្គិ “ភ្លើង”) ភ្លើងដែលឆេះឧស ឬ ឆេះឈើ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>