Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ឆក់កញ្ឆែង
( កិ.កិរិយាសព្ទ )
or កញ្ឆាក់កញ្ឆែង
ចាប់ទាញកន្រ្តាក់ឥតគួរឥតប្រណី ។
-
កញ្ឆត
( គុ.គុនសព្ទ )
ដែលខាត, មានឈូង, ឆក, មិនជាធម្មតា : ច្រមុះកញ្ឆត ។
-
កញ្ឆល
( កិ.កិរិយាសព្ទ )
លោត, ដាលច្រឡោត : គោកញ្ឆល, សេះកញ្ឆល ។
-
កញ្ឆា
( ន.នាមសព្ទ )
ឈ្មោះដំណាំមួយប្រភេទ មានស្លឹកសម្រាប់ហាន់ជក់លាយនឹងថ្នាំ ជក់ទៅស្រវឹងនាំឲ្យងេងងោង វង្វេង (មានមាត្រា ៤០០ និង ៤០១ ក្រមព្រហ្មទណ្ឌខ្មែរហាមមិនឲ្យដាំមិនឲ្យជក់) ។
-
កញ្ឆាញ
( គុ.គុនសព្ទ )
ដែលរីកកំពាងច្រាញ : មាត់កញ្ឆាញ ។
-
កញ្ឆាត់
( កិ.កិរិយាសព្ទ, ន.នាមសព្ទ )
លោតដោយស្នៀតផ្សេងៗ : លោតកញ្ឆាត់, វាយកញ្ឆាត់... ។
-
កញ្ឆិត
( គុ.គុនសព្ទ )
ដែលខាត, ខ្វះបន្តិចបន្តួច មិនពេញតាមកំណើតធម្មតា : ច្រមុះកញ្ឆិត ។
-
កញ្ឆិល
( គុ.គុនសព្ទ )
or កញ្ឆើល
រេចរឹល, ត្រប៉ិល, ត្រប៉ើល ដោយរួញដោយរេច, ដោយខើច ។
-
កញ្ឆឹម
( គុ.គុនសព្ទ )
តូចជំទើរ, តូចទ្រនាប់មើលទៅឃើញសមរម្យ (ពាក្យថ្នម) : នាងនោះតូចកញ្ឆឹម ។
-
កញ្ឆួង
( គុ.គុនសព្ទ )
ឆ្លុះកញ្ឆត, គ្រហួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កញ្ឆត) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>