Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហាម
( កិ.កិរិយាសព្ទ )
ប្រាម, ឃាត់ : ហាមមិនឲ្យចូល, ហាមពួកក្មេងមិនឲ្យមាត់ ។
- ហាមឃាត់ ឃាត់យ៉ាងតឹងតែង ។
- ហាមប្រាម ប្រាមប្រាប់ឬប្រាប់ប្រាម; ឃាត់ដោយមានបម្រាម ។
-
ហាម
( ន.នាមសព្ទ )
រឹម (ចំពោះតែវត្ថុរឹងដែលមានកម្រាស់តិច) : ហាមថាស, ហាមតុ ។
-
ហាយន--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហាយនៈ) ។
-
ហាយនៈ
( ន.នាមសព្ទ )
[--យៈនៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហាយន) ឆ្នាំ ។ សេចក្ដីវិនាស, សេចក្ដីសាបសូន្យ; ដំណើរទ្រុឌទ្រោម : ការប្រព្រឹត្តអាក្រក់នាំឲ្យមានហាយនៈ ។ ព. ផ្ទ. វឌ្ឍនៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហាយន អ. ថ. --យៈនៈ, ដូចជា ហាយនការណ៍ ហេតុនៃសេចក្ដីវិនាស, ហេតុដែលនាំឲ្យវិនាស ។
- ហាយនធម៌ ធម៌គឺបែបបទដែលនាំឲ្យវិនាស ។
- ហាយនភាព ភាវៈឬដំណើរនៃសេចក្ដីវិនាស ។ល។
-
ហារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការនាំយកអ្វីៗទៅ; អ្វីៗដែលល្មមនាំយកទៅបាន ។ ខ្សែជាគ្រឿងប្រដាប់ក; កង-ក ។ កិ. ចែក, បែងជាចំណែក, រកឲ្យឃើញជាចំណែក (ពាក្យប្រើក្នុងក្បួននព្វន្ត) : ហារលេខ ។
- លេខហារ លេខចែក ។
- មុក្តាហារ ឬ - មុត្តាហារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុក្តា ឬ មុត្តា) ។
-
ហារិន
( ន.នាមសព្ទ )
or ហារី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកដែលនាំយកអ្វីៗទៅ; បើស្រ្តីជា ហារិនី ។
- អទិន្នហារិន ឬ
- --ហារី (អ. ថ. អៈទិន-នៈ--) អ្នកយករបស់ដែលគេមិនឲ្យ (ចោរ); បើស្រ្តីជា អទិន្នហារិនី (ចោរស្រី) ។ល។
-
ហារិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហារិន ឬ ហារី) ។
-
ហារី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហារិន) ។
-
ហាល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យស្ងួតដោយអំណាចកម្តៅថ្ងៃឬដោយអំណាចខ្យល់ : ហាលសំពត់ទទឹក ។
- ហាលខ្យល់ នៅក្នុងទីមានខ្យល់, នៅក្នុងទីកណ្តាលវាលមានខ្យល់បក់ខ្លាំង ។
- ហាលងៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងៀត) ។
- ហាលថ្ងៃ នៅក្នុងទីមានកម្តៅថ្ងៃ : ឈរហាលថ្ងៃ ។
- ហាលភ្លៀង នៅក្នុងភ្លៀង, ទ្រាំឲ្យទទឹកភ្លៀង : ឈរហាលភ្លៀង, ធ្វើការហាលភ្លៀង ។
- ហាលមុខ ចេញមុខក្នុងទីប្រជុំកណ្តាលវាលឬក្នុងទីវាលមានប្រជុំជន : ឈរហាលមុខ ។
- ហាលអាកាស យកខ្យល់អាកាស, សំដិលខ្លួនក្នុងទីមានអាកាសល្អ ដើម្បីឲ្យស្រួលខ្លួន ។ល។
-
ហាវ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ័វ និង ហៅ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>