Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហាវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ភ្លាម; រោលៗ :
- ឧសឆេះហាវៗ ឧសដែលដុតឆេះភ្លាមៗអស់ឬឆេះរោលៗ ។ ន. ភាវៈឬដំណើរឆាប់ភ្លាម; ស្របក់ : ភ្លើងឆេះព្រៃតែមួយហាវរលត់អស់; ខឹងតែមួយហាវបាត់ (ខឹងតែមួយឆាវបាត់) ។
-
ហាវ !
( កិ.កិរិយាសព្ទ )
ពាក្យសម្រាប់ស្រែកបង្គាប់ឲ្យដំរីឈប់ គឺបង្គាប់ថា ឈប់! ឬថា ចូរឈប់ !; ឯងចូរឈប់ !, ដូចជា ហាវ អាប្រកប ! (ឈប់អាប្រកប !) ។
-
ហាស
( ន.នាមសព្ទ )
[--សៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សំណើច, ការសើចសប្បាយ; សេចក្ដីរីករាយ (ហសនៈ) ។
- ហាសការណ៍ ហេតុដែលនាំឲ្យបានសើច, ឲ្យកើតសេចក្ដីរីករាយ ។
- ហាសចិត្ត ចិត្តរីករាយ ។
- ហាសភាព ភាវៈឬដំណើរសើចសប្បាយឬរីករាយ ។
- ហាសវត្ថុ រឿងដែលនាំឲ្យបានសើច, រឿងសើច, រឿងកំប្លែង ។ល។
-
ហាស !
( ឧ.ឧទានសព្ទ )
សូរសើចសប្បាយឬសើចចំអក : សើចហាស ! ឬ សើចហាស ៗ, សើចហាសហាយ ។
-
ហាសនីយ
or ហាសនី--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហសនីយ) ។
-
ហាសហាយ!
( ឧ.ឧទានសព្ទ )
សូរសំណើចសប្បាយឬសំណើចចំអក : សើចហាសហាយ !
-
ហាសហឺយ
( ឧ.ឧទានសព្ទ )
សូរកណ្តាស់ខ្លាំង ។
-
ហាសិប
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
ដប់ប្រាំដង (៥០) : ហាសិបពីរដងជា ១០០ ។
-
ហាហា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គន្ធ័ព្វ ។ ឧ. ពាក្យបន្លឺដោយអស្ចារ្យឬដោយមានសេចក្ដីទុក្ខព្រួយខ្លាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឬ ព. ទេ. ; ត្រូវនឹងពាក្យខ្មែរថា យី !, យីអើ !, យីអើ ហ្ន៎ !, ឰ !, ឰយា !) ។
- ហាហាការ ការធ្វើឲ្យកើតទុក្ខព្រួយខ្លាំង; ការនាំឲ្យកើតកោលាហល, ឲ្យជ្រួលជ្រើម ។
-
ហាអឺៗ
( ឧ.ឧទានសព្ទ )
ពាក្យបន្ទរក្នុងបទច្រៀងពួកខ្លះមានបទអុំទូកពាក្យបួនជាដើម : បងអុំទូកទៅ បោចស្មៅយាប្លងយកស្រីទៅផង ហាអឺៗ បានជាពីរនាក់ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>