Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហសិកា
( ន.នាមសព្ទ )
[ហៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សំណើច, សំណើចក្អាកក្អាយសប្បាយភ្លេចខ្លួន : កុំធ្វើហសិការភ្លេចខ្លួន ក្រែងគ្រោះមកជួន នៅនាលោកីយ៍ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: ហៃនាងកញ្ញា ធ្វើហសិកា ត្រូវគិតមុខក្រោយ គិតការណ៍រាក់ជ្រៅ ពុំត្រូវបណ្តោយ ឲ្យចិត្តទន់ខ្សោយ ត្រអាលភ្លេចខ្លួន ។
-
ហសិត
( កិ.កិរិយាសព្ទ )
[ សៈសិត, បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហៈសិ-តិៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សើច, សើចហើយ; រីករាយ ។ គុ. ដែលគួរឲ្យសើច; ដែលគួរឲ្យរីករាយ : ល្បែងហសិត ។ ន. សំណើច; សេចក្ដីរីករាយ ។
- ហសិតភាព ភាវៈសើច; ការសើចសប្បាយ; ការរីករាយ ។
- ហសិតុប្បាទចិត្ត (ហៈសិ-តុប-ប៉ាទៈចិត; បា. < ហសិត + ឧប្បាទ “កើត, កើតឡើង” + ចិត) ចិត្តដែលនាំឲ្យកើតសំណើច, ឲ្យញញឹមឬឲ្យកើតសេចក្ដីរីករាយ (ព. អ.) ។ល។
-
ហសិត --
(ម. ក្នុង ព. ហសិត) ។
-
ហស្ដិន
[ ជើង ដ, អ. ថ. ហ័ស-ស្តិន ]
ដូចគ្នានឹង ហត្ថី ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
ហស្ត
( ន.នាមសព្ទ )
[ហ៊ាស់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហត្ថ) ដៃ ។ ខ្មែរប្រើជា រ. ស. : ព្រះហស្ត ។
- ព្រះហស្តលេខា (--ហ៊ាស់-ស្តៈ--) អក្សរដែលក្សត្រិយ៍ទ្រង់សរសេរឬព្រះនាមដែលទ្រង់ចុះស៊ីញេ ។
- ឡាយព្រះហស្ត ឬ - ឡាយព្រះហស្តលេខា (--ហ៊ាស់-ស្តៈ--) ទ្រង់សរសេរអក្សរឬទ្រង់ចុះព្រះនាម (ចុះស៊ីញេ) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថ ផង; គួរកុំច្រឡំ ហស្ត ជា ហស្ថ) ។
-
ហហ្មុក
( ន.នាមសព្ទ )
[ហ៏-ហ៉្មុក]
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះម្ហូបមួយប្រភេទធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានកាពិបុកនិងខ្ចិះដូងជាដើម ខ្ចប់ចំហុយ : ហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្តែងដាក់ស្លឹកញ (គួរកុំច្រឡំហៅ អាម៉ុក ព្រោះជាសម្តីពុំគួរសោះឡើយ) ។
-
ហឫទ័យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហទ័យ) ។
-
ហា
( កិ.កិរិយាសព្ទ )
របើកហើយច្រហឡើង; ធ្វើឲ្យរបើកហើបឡើង; បើកមាត់ច្រហឡើង : ហាមាត់ ។ គុ. ដែលរបើកហើបឡើង, ដែលប្រេះហើបច្រហ : លៀសហាលថ្ងៃហា, ផ្លែសំរោងទុំប្រេះហា ។
- ហាទៅត្រង់ណាចេះតែកើតការ និយាយទៅត្រង់ណាចេះតែកើតការទាំងអស់ ។
- ហាមាត់មិនរួច ហើបមាត់ស្តីមិនកើត ឬហើបមាត់ស្តីថាមិនកើតព្រោះទើសទាល់ ។
- ហាហៅ ស្រែកហៅ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកមានពូជផៅ ឃើញភ្ញៀវហាហៅ ចៅរ៉ៅរាក់ទាក់ ចរចាស្មោះស្មើ អើពើដោយស្ម័គ្រ ហៅលោកហៅអ្នក តាមការប្រាស្រ័យ ។ល។
-
ហា
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( ស.សៀម ( ភាសាសៀម ) )
ប្រាំ (៥) : ចោរហារយ ចោរប្រាំរយ (មានប្រើខ្លះតែក្នុងសាស្រ្តាបុរាណ) ។
-
ហា !
( ឧ.ឧទានសព្ទ )
សូរសើចខ្លាំងព្រមគ្នា : សើចហា ! ។ (សំ. បា. ហា ឬ ហាហា) សូរសព្ទបន្លឺដោយមានទុក្ខព្រួយខ្លាំងឬនិន្ទាជាដើម, ត្រូវនឹងពាក្យខ្មែរថា ឱ !; អា !; ឰយា !
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>