Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហាត់ព្យាម
( កិ.កិរិយាសព្ទ )
ព្យាយាមហាត់, ហាត់ដោយយកចិត្តទុកដាក់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧស្សាហ៍ហាត់ព្យាម រមែងមាននាម ថាអ្នកសម្ភី ពុំសូវមានអន់ ច្រើនចេះខ្ទេចខ្ទី ឡើងជាមុនី ក៏សឹងតែមាន ។
-
ហាត់ហោង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ័តហោង) ។
-
ហាន
( កិ.កិរិយាសព្ទ )
ហ៊ាន ។ ហានក្លា ក្លាហាន, មោះមុត : ចិត្តហានក្លា ។ អាចហាន អាចហ៊ាន, អង់អាច, មិនខ្លាច ។
-
ហានតែថា
( និ.និបាតសព្ទ )
or ហ៊ានតែថា
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
គួរបើដែរ, គួរអ្វី, ពុំសមបើ : គេស្តីឲ្យម្តងរួចទៅហើយ ហានតែថាខំចូលទទ្របទៅរកគេទៀត !
-
ហានភាគិនី
[--នៈ--]
មើលពាក្យ ហានភាគី ។
-
ហានភាគិយ
( គុ.គុនសព្ទ )
[--នៈភា-គិយៈ ឬ--គី]
( បា.បាលី ( បាលីភាសា ) )
ដែលបានតែខាងវិនាស (មិនចម្រើន) : ការសេពគប់ជនពាលជាហានភាគិយ ។ ព. ផ្ទ. វឌ្ឍនភាគិយ, វិសេសភាគិយ ។
-
ហានភាគី
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--នៈ--]
( បា.បាលី ( បាលីភាសា ) )
ដែលមានចំណែកខាងវិនាស; អ្នកដែលមានចំណែកទៅខាងតែវិនាស, អ្នកដែលចេះតែវិនាស : មនុស្សប្រព្រឹត្តអំពើវៀចជាហានភាគី; បើស្រ្តីជា ហានភាគិនី ។ ព. ផ្ទ. វឌ្ឍនភាគី, --គិនី ។
-
ហាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហ័ន) ។
-
ហាប
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហាប “រែក; អម្រែក”) ទម្ងន់មួយរយនាឡិឬពីរចុង (៦០ គីឡូក្រាម) : អង្ករមួយហាប, ថ្លឹងឲ្យគ្រប់មួយហាប ។
-
ហាប់
( គុ.គុនសព្ទ )
ណែន, ណែនរឹងច្រឹះ; ណែនក្តន់មិនជ្រោកមិនជ្រាយ : ដីហាប់; សាច់ហាប់ ។
- ឈឺហាប់ថ្ងាស ឈឺធ្ងន់ខ្លាំងឡើងសាច់ថ្ងាសហាប់រលោង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>