Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហា៎្ន !
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណ៎ះ ! ឬ ណា៎ !) ។
-
ហិង្គុ
( ន.នាមសព្ទ )
[ហិង-គុ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មហាហិង្គុ ។
-
ហិង្គុល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ហិង្គុល ឬ ជាតិហិង្គុល) ជាតិហិង្គុល (ច្រើនសរសេរ ជាត--) ។
-
ហិង្សា
( ន.នាមសព្ទ )
[ហិង-សា]
or ហឹសា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហឹសា) ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា : មនុស្សត្រូវកុំឲ្យមានហិង្សារកគ្នា ។
-
ហិច
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ហក់, ហើរ, ហោះ ថា : ហិចហក់ ហក់ភ្លែតចុះភ្លែតឡើង; ហិចហើរ ហើរឆ្វាត់ឆ្វៀលខ្ពស់ៗទាបៗ; ហិចហោះ ហោះភ្លែតចុះភ្លែតឡើង, ហោះឆ្វៀលឆ្វាត់សន្លឹមលន្លឹម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកយក្សកំលោះ ស្ទុះឡើងហិចហោះ ថ្លោះលើជួរភ្នំ បញ្ចេញឫទ្ធី ជាភ្លើងយ៉ាងធំ ឆេះឆាបរង្គំ រង្គាលពេញព្រៃ ។
-
ហិញ
( គុ.គុនសព្ទ )
or ហេញ
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ជូរខ្លាំង, ជូរធ្វើមុខស្ញេញ : ជូរហិញ ។
-
ហិណ្ឌិក
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ហោរ : តាហិណ្ឌិកកំពុងនឹករកទំនាយ ។
- ហិណ្ឌិកាចារ្យ ហោរាចារ្យ ។
-
ហិណ្ឌូ
( ន.នាមសព្ទ )
មនុស្សអ្នកប្រទេសឥណ្ឌា, មានច្រើនជាតិច្រើនពួក : ពួកហិណ្ឌូ, ជាតិហិណ្ឌូ, លទ្ធិហិណ្ឌូ ។
- ហិណ្ឌូស្តាន (< ហិណ្ឌូ + ស្ថាន) ប្រទេសជាទីនៅនៃពួកហិណ្ឌូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ថាន ផង)។
- ហិណ្ឌូស្តានី ឬ
- --ស្តានីយ (--នី; < ហិណ្ឌូ + ស្ថានី) ប្រទេស, ស្រុក, ភូមិ, លំនៅនៃពូកហិណ្ឌូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ថានីយ ផង) ។ល។
-
ហិត
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ហិត “ស្រូបខ្យល់វែងៗ, ហឺត”) ដាក់ច្រមុះជិតស្រូបឬស្រង់យ៉ាងស្រាលឲ្យដឹងក្លិន : ហិតផ្កា, ហិតក្លិន ។
-
ហិត
( ន.នាមសព្ទ )
[ហិ-តៈ ]
( បា.បាលី ( បាលីភាសា ) )
ផលប្រយោជន៍, ប្រយោជន៍ដ៏ល្អ; សេចក្ដីសុខក្សេមក្សាន្ត; ការទំនុកបម្រុងឬផ្ចុងផ្តើម; សំឡាញ់ភ្ងា; ... ។
- ហិតករ ឬ –ការកៈ, --ការី, --ក្រឹត អ្នកធ្វើផលប្រយោជន៍ឲ្យ, អ្នកទំនុកបម្រុងឬផ្ចុងផ្តើម (បើស្រ្តីជា ហិតការិកា, --ការិនី) ។
- ហិតពាក្យ ឬ --វាចា សម្តីមានផលប្រយោជន៍ ។
- ហិតមិត្រ មិត្រអ្នកផ្ចុងផ្តើមផលប្រយោជន៍ឲ្យ ។
- ហិតវាទិន ឬ --វាទី អ្នកដែលពេញចិត្តនិយាយតែអំពីការមានផលប្រយោជន៍ (បើស្រ្តីជា ហិតវាទិនី) ។
- ហិតានុពន្ធិន ដែលទាក់ទងដោយផលប្រយោជន៍, ដែលនាំឲ្យមានផលប្រយោជន៍ ឬឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ។
- ហិតានុហិតប្រយោជន៍ ដែលប្រយោជន៍តូចធំឬតិចច្រើន ។
- ហិតេសី (បា. < ហិត + ឯសី “អ្នកស្វែង, អ្នកត្រូវការ”; សំ. ហិតៃឞិន៑ < ហិត + ឯឞិន៑) អ្នកស្វែងរកឬអ្នកត្រូវការផលប្រយោជន៍ (បើស្រ្តីជា ហិតេសិនី) ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>