Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហឺប
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយទម្លាក់កាសឬសេនលើដុំឥដ្ឋលើបន្ទះក្បឿងឬក្តារឲ្យរមៀលទៅ, មានគំនូសដីជាកម្រិតទី, ជាល្បែងក្មេង : ពួកក្មេងលេងហឺប (សព្វថ្ងៃនេះគ្មានទេ) ។
-
ហឺយ !
( និ.និបាតសព្ទ )
នែ ! ពាក្យសម្រាប់ហៅគ្នាឬប្រើជាសញ្ញាហាមឃាត់មិនឲ្យធ្វើអ្វីៗ (ជាសម្តីទ្រគោះពុំសមគួរ ប្រើចំពោះតែទៅរកអ្នកតូចទាបឬកូនក្មេង) : ហឺយ ! មកណេះ; ហឺយ ! កុំចូលមក !
-
ហុកសិប
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( ស.សៀម ( ភាសាសៀម ) )
(ហកសិប អ. ថ. ហុកស៊ិប < ហុក “ប្រាំមួយ” + ស៊ិប “ដប់” ដប់ប្រាំមួយដង (៦០) ។
-
ហុង
( កិ.កិរិយាសព្ទ )
មូររុំព័ទ្ធជាសំណុំ, ជាដុំមូល : ហុងអំបោះ ។ ខ្ចប់ដោយក្រដាសឲ្យជាកញ្ជប់រាងមូលឈរឬចងក្របួចសំពត់ឲ្យជាថង់រាងមូលឈរច្រកគ្រាប់អ្វីៗ : ហុងស្ករ-ស, ហុងអង្ករ ។ ចម្អិនសាច់ជ្រូកដោយគ្រឿងផ្សំស្រដៀងនឹងខ : ហុងសាច់ជ្រូក ។ គុ. សាច់ជ្រូកហុង ។
-
ហុង
( ន.នាមសព្ទ )
សាច់ជ្រូកដែលចម្អិនដោយផ្សំគ្រឿងស្រដៀងនឹងខ : ហុងជ្រូក ។ រមូរសរសៃអំបោះឬខ្សែឆ្មារដែលមូររុំព័ទ្ធជាដុំមូល : អំបោះមួយហុង ។ គុ. ដែលហុងហើយ : អំបោះហុង; ជ្រូកហុង ។
-
ហុច
( កិ.កិរិយាសព្ទ )
ចាប់កាន់អ្វីៗដោយដៃតែម្ខាងប្រយោល : ហុចបារីឲ្យ ។ លូកដៃឬជើងម្ខាងប្រយោលទៅរក : ហុចដៃ, ហុចជើង ។ ព. ប្រ. បោះសម្តីទៅរក : ហុចសម្តីឲ្យដឹងចិត្ត ។ ប្រគល់ខ្លួនឬសម្តែងខ្លួនប្រើប្រាស់តាមត្រូវការ : ហុចខ្លួនឲ្យប្រើ ។ គុ. ដែលមានលំនាំឬដំណើរ, សណ្ឋានដូចជាហុច : មនុស្សជើងហុច មនុស្សមានជើងពិការដើរទៅមានលំនាំដូចជាហុចៗភ្លឹងៗ ។
-
ហុត
( កិ.កិរិយាសព្ទ )
ស្រូបយកតែទឹកឬវត្ថុរាវ : ហុតទឹកសម្ល, ហុតឈាម ។ ន. ចំនួនដែលស្រូបយកតែទឹកឬវត្ថុរាវ : ទឹកសម្លមួយហុត ។ ព. ទ. បុ. ហុតទឹកសំដៅកាក ឲ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់ សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រុងនិងឲ្យបានមកជាកូនប្រសាជាដើម : ខ្ញុំទំនុកបម្រុងវាដោយស្មោះត្រង់ពិតៗ មិនមែនហុតទឹកសំដៅកាកទេ ។
-
ហុត
( ន.នាមសព្ទ )
[ហ៊ុត-តៈ]
or ហុតៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហុត) ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន, ការសែនព្រេន ។
- ហុតកម្ម ការធ្វើហុតៈ ។
- ហុតករ ឬ - --ការ អ្នកធ្វើហុត (បើស្រ្តីជា ហុតការិកា) ។
- ហុតកោវិទ អ្នកឈ្លាសក្នុងហុតកម្ម ។
- ហុតពិធី ពិធីហុតកម្ម, ពិធីបូជាភ្លើង ។
- ហុតភុជ, ហុតពៈ ឬ - ហុតវហៈ, ហុតាសន៍ ព្រះអគ្គីឬព្រះអគ្និ (ភ្លើង)។
- ហុតាចារ្យ អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង (ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា) ។ល។
-
ហុត--
or ហុតា--
(មើលក្នុងពាក្យ ហុត ឬ ហុតៈ) ។
-
ហុយ
( កិ.កិរិយាសព្ទ )
ផ្សាយអណ្តែតឡើង, ផ្សាយអណ្តែតដង្គោលឡើង : ផ្សែងហុយ ឬ ហុយផ្សែង, ហុយធូលី ។
- បាយហុយៗ បាយក្តៅៗ ដែលនៅមានផ្សែងហុយ ។ ផ្សាយចេញ : ហុយក្លិនស្អុយចេញពីក្នុងក្តារមឈូស ។ ព. ប្រ. ផ្សាយខ្ចរខ្ចាយ, លេចឮសាយសុស : ហុយកេរ្តិ៍អាក្រក់ទៅសព្វស្រុក ។ ប្រយ័ត្នកុំឲ្យហុយហ្ន៎ះ ! ប្រយ័ត្នកុំឲ្យលេចឮតទៅទៀតហ្ន៎ះ ។
<< Prev 1 ... 15 16 17 18 19 20 Next >>