Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពភ្លាក់ពភ្លើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរលាក់រលើដោយភ័ន្តស្មារតី, ដោយវង្វេង : មនុស្សពភ្លាក់ពភ្លើ; ដើរពភ្លាក់ពភ្លើជាន់លើរងើកភ្លើង ។
-
ពភ្លាក់ពភ្លើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរភ្លើកៗ រលាក់រលើដោយភ័ន្តច្រឡំផ្លូវ : ដើរពភ្លាក់ពភ្លើក ។
-
ពភ្លាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចាំងឬបាញ់រស្មីវែងៗ ភ្លែតៗរឿយៗ : ផ្លេកបន្ទោរពភ្លាម, រស្មីពភ្លាម ។ ដែលមានអាការលលាមអង់អាចឥតភ្លឹក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ទុះចូលឥតមានទីមទាម ងាដាវគំរាម ពភ្លាមលលាមឥតភ្លឹក ។
-
ពភ្លីពភ្លើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលភ្លីភ្លើក្រៃពេក, ភ្លីភ្លើខ្លាំង : មនុស្សពភ្លីពភ្លើ; ដើរពភ្លីពភ្លើ ។
-
ពភ្លីមពភ្លាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក : ឫកពាពភ្លីមពភ្លាម ។
-
ពភ្លីះពភ្លែះ
(ម.ព. ពភ្លែះ) ។
-
ពភ្លឹបពភ្លែត
( គុ.គុនសព្ទ )
ដែលមានអាការភ្លឹបៗភ្លែតៗ រឿយៗ : ចង្កៀងពភ្លឹបពភ្លែត ។
-
ពភ្លឹម
( គុ.គុនសព្ទ )
ដែលភ្លឹមៗ :
- ភ្នែកពភ្លឹម គឺភ្នែកដែលបើកព្រឹមៗ ។
-
ពភ្លឹមពភ្លែត
( គុ.គុនសព្ទ )
ដែលមានសភាពភ្លឹមៗភ្លែតៗរឿយៗ :
- ចង្កៀងពភ្លឹមពភ្លែត គឺចង្កៀងដែលមានពន្លឺព្រឹមៗ ភ្លែតៗម្ដងៗ ។
-
ពភ្លឹះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលភ្លឹះៗរឿយៗ : ធ្វើការពភ្លឹះ, អង្គុយពភ្លឹះទាល់ព្រឹក ។
<< Prev 1 ... 15 16 17 18 19 20 Next >>