Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពពេល
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងផ្ចឹក សំបកក្រាស់មានរសចត់ គេប្រើដាក់ក្នុងទឹកត្នោតមិនឲ្យជូរ ឬប្រើស៊ីជាមួយនឹងម្លូជាជំនួសស្លាក៏បាន ។
-
ពពែ
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទ ពួកចៀម : ពពែជាសត្វងាយចិញ្ចឹម; ទឹកដោះពពែមានរសផ្សេងពីទឹកដោះគោ ។
-
ពពែភ្នែក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតនៅរឹមត្របកភ្នែក ដោរ-កជាខ្ទុះ ស្រដៀងនឹងមុនដំបូក ។
-
ពពោក
( កិ.កិរិយាសព្ទ )
ដាក់ថែមហើយថែមទៀត, ដាក់ថែមឲ្យពោរពេញ : ពពោកកាកថ្នាំត្រជាក់, ចូរបុកស្លឹកល្ពៅលាយទឹកឲ្យល្មម ហើយយកទៅពពោកពោះឲ្យវាផងទៅ ។
-
ពព្រត
( ឧ.ឧទានសព្ទ )
សូរឮព្រតៗរឿយៗ : ឮសូរពព្រត (ព. សា.) ។ កិ. វិ. (ព. ប្រ.) ដែលបញ្ចេញវាចាតាមតែរួចពីមាត់ឥតបើគិតពីខុសពីត្រូវ : និយាយពព្រត ។
-
ពព្រល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលចេញព្រលៗរឿយៗ : ច្របាច់បូសចេញខ្ទុះពព្រល ។
-
ពព្រាក់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ពព្រើត ថា : ពព្រាក់ពព្រើត ពព្រើតៗរឿយៗ, ញញាក់ញញ័ររឿយៗ ។
-
ពព្រាត
( គុ.គុនសព្ទ )
ដែលព្រាតៗរឿយៗ : រស្មីពព្រាត, ពន្លឺពព្រាត, មហារីកពព្រាត ។
-
ពព្រាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលព្រាយៗរឿយៗ : ផ្កាភ្លើងពព្រាយ; ញញឹមពព្រាយ ។
-
ពព្រាំងពព្រើត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពព្រើត) ។
<< Prev 1 ... 15 16 17 18 19 20 Next >>