Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពភឹប
( ឧ.ឧទានសព្ទ )
សូរឮភឹបៗរឿយៗ : ស្លៀកសំពត់សម្លុយស្រុងហៀរកែងដើរឮសូរពភឹប គឺសំពត់ប៉ះនឹងស្មងជើងឮសូរភឹបៗ ។
-
ពភឹល
( ឧ.ឧទានសព្ទ )
សូរឮភឹលៗរឿយៗ : ហ្វូងព្រាបហើរពីដំបូលវិហារពភឹល គឺវាស្ទុះហើរបន្តគា្នឮភឹលៗ ។
-
ពភឺត
( ឧ.ឧទានសព្ទ )
សូរឮភឺតៗផ្ទួនៗរឿយៗ : គោលង់ទឹកជំនន់ដកដង្ហើមពភឺត ។
-
ពភឺស
( ឧ.ឧទានសព្ទ )
សូរឮភឺសៗផ្ទួនៗរឿយៗ : គាត់ដកកូនឈើពភឺសអម្បាញ់មិញនេះសោះតើ ម៉េចក៏ថាគាត់ឈឺធ្ងន់ ?
-
ពភុង
( ឧ.ឧទានសព្ទ )
សូរឮភុងៗរឿយៗ : គាត់ឡើងត្នោតឮសូរបំពង់ត្នោតរណ្ដំគ្នាពភុង ។
-
ពភូស
( ឧ.ឧទានសព្ទ )
សូរឮភូសៗរឿយៗ : ឮសូរធ្លាក់ ឬទង្គិចអ្វីពភូសនៅត្រង់ខាងជើងផ្ទះ ។
-
ពភ្លក់
( គុ.គុនសព្ទ )
ដែលមានសម្បុរអាប់អន់ សៅហ្មង, ដែលមានសម្បុរស្រដៀងនឹងព័ណ៌ភក់ : សម្បុរពភ្លក់, ស្លៀកសំពត់ពភ្លក់ ។
-
ពភ្លន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ភ្លនៗរឿយៗ : លេបពភ្លន ។
-
ពភ្លា
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ផ្លែតូចៗមូលៗសាច់ស្វិតរឥលៗ : ពួកក្មេងបេះផ្លែពភ្លាស៊ី ។
-
ពភ្លាក់ពភ្លើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរលាក់រលើដោយភ័ន្តស្មារតី, ដោយវង្វេង : មនុស្សពភ្លាក់ពភ្លើ; ដើរពភ្លាក់ពភ្លើជាន់លើរងើកភ្លើង ។
<< Prev 1 ... 15 16 17 18 19 20 Next >>