Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទន្រ្ទានខេត្ត
( ន.នាមសព្ទ )
[--ខែត]
or #NAME?
រុក្ខជាតិមួយប្រភេទ ដើមមូលតូចៗ ដុះលូតឡើងទន្ទ្រានរាលលើរុក្ខជាតិតូចៗ ឯទៀតៗ ច្រើនដុះនៅព្រៃចម្ការ ឬ ព្រៃរបោះៗ : ទន្រ្ទានខែត្រជារុក្ខជាតិ មានពូជឆាប់ដុះរាលពីទីមួយទៅទីមួយ មានប្រយោជន៍ធ្វើជាជីល្អណាស់ ។
-
ទន្លា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ពួកថ្ងាន់ ច្រើនដុះតែនៅព្រៃរនាម ឬនៅមាត់បឹង, ស្ទឹង, ព្រែក...។
-
ទន្លាក់
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ទីដែលធ្លាក់ (បារ. Chute) ទន្លាក់ទឹក ទីដែលមានទឹកធ្លាក់ (ទីទៃពី ទម្លាក់) ។ ទន្លាក់ភ្នំ ជ្រោះដែលមានទឹកធ្លាក់នាភ្នំ ។ ទន្លាក់ឈូ ទឹកឈូ គឺទីធ្លាក់នៃទឹកដែលមានឮសូរឈូជានិច្ច ។
-
ទន្លាប់
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត ។
-
ទន្លីង
( ន.នាមសព្ទ )
កងធ្វើដោយផ្ដៅឬវល្លិ សម្រាប់ធ្លីងជើងដំរី ។ ឈ្មោះវល្លិធំមួយប្រភេទ ដើមរឹង សម្រាប់ប្រើធ្វើទន្លីងដំរីឬធ្វើជាទោងសែងឈើជាដើម : វល្លិទន្លីង ។
-
ទន្លេ
( ន.នាមសព្ទ )
មហានទី, ផ្លូវទឹកធំហូរចុះពីភ្នំ និងធ្នារទឹកផ្សេងៗ ប្រជុំមូលមកហូរចេញទៅសមុទ្រ : ទន្លេតូច, ទន្លេធំ ។ ម.ព. ទន្លេសាប ផង ។
-
ទន្លេរពៅ
( ន.នាមសព្ទ )
ឈ្មោះខែត្រចាស់មួយនៅទិសខាងជើងក្នុងប្រទេសកម្ពុជា ទីរួមខែត្រស្ទឹងត្រែង, សព្វថ្ងៃនេះតាំងជាតំបន់វិញ : តំបន់ទន្លេរពៅ ។
-
ទន្លេតូច
( ន.នាមសព្ទ )
ឈ្មោះនទីមួយ ដែលហូរចេញមកចួបនឹងទន្លេធំ នៅទីមួយអន្លើឈ្មោះ ពាមផ្កាយម្រេច ។
-
ទន្លេធំ
( ន.នាមសព្ទ )
ឈ្មោះទន្លេយ៉ាងធំមួយ មានដើមកំណើតនៅភ្នំទីបេត៍ ក្នុងប្រទេសចិនប៉ែកខាងលិច ដែលហូរកាត់ប្រទេសលាវ, ខ្មែរ, កូសាំងស៊ីន ចុះទៅសមុទ្រ; ហៅតាមផែនទីសម័យសព្វថ្ងៃនេះថា ទន្លេមេកុង, សព្វថ្ងៃនេះ អ្នកខ្លះសរសេរជា មេគង្គ ព្រោះគេយល់ថាទន្លេនោះជាមេគង្គា គឺជាមេទឹកធំជាងទន្លេឯទៀតក្នុងប្រទេសកម្ពុជា ។
-
ទន្លេបាទី
( ន.នាមសព្ទ )
ឈ្មោះបឹងមួយក្នុងស្រុកបាទី; មានប្រាសាទបុរាណមួយនៅពីខាងត្បូងហៅថា ប្រាសាទតាព្រហ្ម ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>