Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទន្ទាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប្រផុតៗ ទៀបទាន់ : ដើរទន្ទាន់គ្នា ។
-
ទន្ទាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានលំនាំរាងងទ្រទួយ, រំពើន : ដំរីភ្លុក-ង ទន្ទាំ; មើលទៅឃើញទន្ទាំ ។ ទន្ទេងទន្ទាំ ឬ ទន្ទាំទន្ទេង គឺទន្ទាំ និងទន្ទេង ។
-
ទន្ទិញ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យលលក់ :
- លលក់ទន្ទិញ គឺលក់ខ្លះ ដូរខ្លះ ទិញខ្លះ ដោយដំណើររតេះតោះ ផ្សែផ្សំ ។
-
ទន្ទឹង
( កិ.កិរិយាសព្ទ )
រង់មើលផ្លូវ គឺរង់ចាំអ្នកដែលនឹងមកដល់ ដោយដឹងថាមុខជានឹងមកដល់ឆាប់ : ប្អូនៗ ចេះតែទន្ទឹងបងប្រុសដែលទៅស្រុកឆ្ងាយ ។
-
ទន្ទឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលផ្ទឹមគ្នាជាគូ, ដែលនៅជិតជាគូនឹងគ្នា : ដាក់ទន្ទឹមគ្នា, ដើរទន្ទឹមគ្នា ។
- កូនទន្ទឹមស្មា គឺកូនដែលធំប៉ុនអាពុកម្ដាយហើយ ។
-
ទន្ទូរ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទន្ទេញ : ទន្ទេញទន្ទូរ គឺទន្ទេញរទូរឬរអ៊ូរឿយៗ ខ្ជាន់ៗ ។
-
ទន្ទេង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានដំណើរសមរម្យ ហ៊ឹកហ៊ាក់ ដោយមានលំនាំឃ្លោងជឿយ : ដំណើរទន្ទេង; ចរចេញទន្ទេង, រាំទន្ទេង ។
-
ទន្ទេញ
( កិ.កិរិយាសព្ទ )
ថាដដែលៗ ញយៗ ដើម្បីនឹងឲ្យចាំមាត់ : ទន្ទេញធម៌, ទន្ទេញច្បាប់, ទន្ទេញមេរៀន ។
-
ទន្ទ្រាន
( កិ.កិរិយាសព្ទ )
ពារពានលើ, រុករានលើ : ទន្ទ្រានទី; ទន្ទ្រានព្រៃ ។
-
ទន្ទ្រាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរយ៉ាងលឿន, ស្ទើរដើរ, ស្ទើររត់, ទ្រោលយាងយាវ : ដើរទន្ទ្រាម ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>