Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទន្តការ
[ទ័ន-តៈកា ឬ --ការី]
or ទន្តការី
អ្នកប្រកបខាងទន្តកម្ម គឺជាងធ្មេញ ឬ ជាងឆ្លាក់ភ្លុក ។
-
ទន្តជ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទ័នតៈជៈ]
or ទន្តជៈ
( បា.បាលី ( បាលីភាសា ) )
(ទន្តជ) ដែលកើតអំពីធ្មេញ ឬដែលកើតត្រង់ធ្មេញ; ព្យញ្ជនៈមានទីកើតសំឡេងចេញត្រង់ប្រទល់ធ្មេញ, បានខាងព្យញ្ជនៈ ៧ តួគឺ ត ថ ទ ធ ន ល ស ។
-
ទន្តធាតុ
( ន.នាមសព្ទ )
[ទ័នតៈធាត ]
( បា.បាលី ( បាលីភាសា ) )
ដូចគ្នានឹងទាឋាធាតុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ទន្តោដ្ឋជៈ
( ន.នាមសព្ទ )
[ទាន់តោតឋៈជៈ]
( បា.បាលី ( បាលីភាសា ) )
ក្រុមអក្សរដែលកើតត្រង់ប្រទល់ធ្មេញ និងរឹមបបូរមាត់ មានប្រាំពីរតួគឺ៖ ត, ថ, ទ, ធ, ន, ល, ស ។
-
ទន្ត្រំ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រំ) ។
-
ទន្តពេទ្យ
( ន.នាមសព្ទ )
[ទ័ន-តៈ ពែត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពេទ្យធ្មេញ, ពេទ្យដែលស្ទាត់ជំនាញខាងព្យាបាលរោគធ្មេញ : បើអ្នកឈឺធ្មេញ គប្បីចូលទៅរកទន្តពេទ្យ ឲ្យពិនិត្យព្យាបាលជាប្រញាប់ កុំបង្អង់យូរ ។
-
ទន្តម័យ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ទ័នតៈម៉ៃ ]
( បា.បាលី ( បាលីភាសា ) )
(ទន្តមយ) ដែលធ្វើដោយភ្លុក ឬដែលយកភ្លុកធ្វើ គឺអ្វីៗដែលគេយកភ្លុកធ្វើ : ប្រអប់ទន្តម័យ (ព. កា) ។
-
ទន្តវេជ្ជសាស្ត្រ
( ន.នាមសព្ទ )
[ទ័ន-តៈ-វេច ជៈ-សាស ]
ក្បួនតម្រាសម្រាប់សិក្សាវិជ្ជាព្យាបាលធ្មេញ, វិទ្យាសាស្ត្រខាងទន្តពេទ្យ ។
-
ទន្ថើន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ថើន)។
-
ទន្ទប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានអាការឱនៗ លបៗ : ដើរទន្ទប, ដើរទន្ទបលលបចូលទៅ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>