Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈ្លានពាន
( គុ.គុនសព្ទ )
ដែលមានអាការគឃ្លើន, រលោរលាំ, បំពានលើ : មនុស្សឈ្លានពាន, សំដីឈ្លានពាន, អំពើឈ្លានពាន ។
-
ឈ្លាស
( គុ.គុនសព្ទ )
ប៉ិន, ប្រសប់, ស្ទាត់ : ប្រាជ្ញាឈ្លាស, គំនិតឈ្លាស, មនុស្សឈ្លាស ។
- ឈ្លាសវៃ ប៉ិនរហ័ស, វាងវៃ (ប្រើជា ឆ្លាត, ឆ្លាស ផងដែរ) ។
-
ឈ្លាសវាងវៃ
( គុ.គុនសព្ទ )
ដែលប៉ិនប្រសប់, ដែលល្អប្រពៃ, ដែលជាបុណ្យ, ដែលមានប្រាជ្ញាយល់ដឹងអស់អាថ៌សព្វគ្រប់ ។
-
ឈ្លី
( កិ.កិរិយាសព្ទ )
ញីដោយដៃជាដើម ។ ឈ្លីឈ្លក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លក់ ១ ប.) ។
-
ឈ្លីក
( ន.នាមសព្ទ )
ឈ្មោះដើមឈើមួយប្រភេទ មានខ្លឹមសម្បុរក្រមៅ ប្រើធ្វើជាសសរផ្ទះបាន ។
-
ឈ្លូស
( ន.នាមសព្ទ )
សត្វម្រឹគមួយប្រភេទសន្ដាននឹងក្ដាន់ ។
-
ឈ្លើង
( ន.នាមសព្ទ )
សត្វទឹកឥតឆ្អឹង ស្បែតស្វិតយឺតរអិលទាមជញ្ជក់ឈាមមនុស្ស, សត្វ; ឈ្លើងមានច្រើនប្រភេទ មាន ឈ្លើងកន្លាស់ គឺឈ្លើងតូចៗ និងឈ្លើងព្រ័ត្រ គឺឈ្លើងធំជាដើម ។ ឈ្លើងសមុទ្រ ឈ្លើងធំៗមានសាច់ក្រាស់ គេប្រើជាអាហារបាន ។
-
ឈ្លើយ
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សដែលគេចាប់បានក្នុងទ័ព ឬសត្វដែលគេចាប់បានពីក្នុងព្រៃដោយមានធ្នាក់ ។
-
ឈ្លើយ
( គុ.គុនសព្ទ )
ដែលមានអាការព្រៃៗ, ឆ្គងៗ : សម្ដីឈ្លើយ, ឫកឈ្លើយ ។
-
ឈ្លៀស
( កិ.កិរិយាសព្ទ )
ស្កាត់កែនយកពាហនៈឬយកមនុស្សមកប្រើជារាជការបណ្ដើរសិន ដោយបន្ទាន់ការប្រញឹកប្រញាប់ : ឈ្លៀសរទេះ, ឈ្លៀសគោ, ឈ្លៀសមនុស្ស ។
<< Prev 1 ... 5 6 7 8 9 10 11 Next >>