Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈ្មួយ
( ន.នាមសព្ទ )
អ្នកជួយ, អ្នកធ្វើការជាជំនួយ (មិនសូវប្រើ) ។
-
ឈ្មៀត
( កិ.កិរិយាសព្ទ )
ជ្រៀត, ជ្រែកចូលទៅក្នុងទីចង្អៀត : កណ្ដុរឈ្មៀតចូលតាមប្រហោងជញ្ជាំងផ្ទះ ។
-
ឈ្មែ
( ន.នាមសព្ទ )
ឈ្មោះត្រសក់ល្វីងមួយប្រភេទ ផ្លែតូច ដុះឯងមិនបាច់ដាំ : ត្រសក់ឈ្មែ ។
-
ឈ្មោល
( គុ.គុនសព្ទ )
ដែលមានភេទជាប្រុស; និយាយតែពីសត្វតិរច្ឆាន និងដើមឈើខ្លះ : គោឈ្មោល, សេះឈ្មោល; ត្នោតឈ្មោល, ល្ហុងឈ្មោល ។ ព. ផ្ទ. ញី ។
-
ឈ្មោះ
( ន.នាមសព្ទ )
នាមគីពាក្យដែលសន្មតសម្រាប់ហៅមនុស្ស, សត្វ, ទី, របស់ផ្សេងៗ ។
-
ឈ្លក់
( ប.បរិវារសព្ទ )
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យឈ្លី : ឈ្លក់ឈ្លី ឬ ឈ្លីឈ្លក់ គឺញក់ញី ឬ ញីញក់, ទក់ទី ។
-
ឈ្លក់
( កិ.កិរិយាសព្ទ )
ស្ទះដង្ហើមដោយឆួលចំហាយ, ដោយទឹក : ឈ្លក់ផ្សែង, ឈ្លក់ម្ទេស, ឈ្លក់ទឹក ។
-
ឈ្លប
( កិ.កិរិយាសព្ទ )
លបមើលដោយសម្ងាត់, លបស្ដាប់ ។
-
ឈ្លប់
( គុ.គុនសព្ទ )
ពាក្យសម្រាប់នាំពាក្យងងឹតឲ្យប្លែកជាងប្រក្រតី : ងងឹតឈ្លប់ គឺងងឹតមើលមិនច្បាស់ ។
-
ឈ្លម
( គុ.គុនសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជ្រលម) ។
<< Prev 1 ... 5 6 7 8 9 10 11 Next >>