Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈើអណ្ដោត
( ន.នាមសព្ទ )
ឈើស្រួចប្រើជាអាវុធ សម្រាប់ដោតពិឃាតមនុស្សដែលមានទោសដល់ប្រហារជីវិត (មានប្រើតែក្នុងសម័យបុរាណរាជ្យពីដើម) ។
-
ឈើអន្ទង
( ន.នាមសព្ទ )
ឈើសម្រាប់អន្ទងសូត្រឬអំបោះ ។
-
ឈើអែម
( ន.នាមសព្ទ )
ឈ្មោះឈើឬវល្លិដើមធំ សំបកមានរសផ្អែម សម្រាប់ប្រើជាថ្នាំកែរោគឬផ្សំធ្វើជាដំបែ ។
-
ឈែល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពន្លូចធ្លែល (ព. អា.) ។
-
ឈែល
( ន.នាមសព្ទ )
អំពើដែលធ្វើឈែល (ព. អា.) ។ ឧ. ពាក្យអាសគ្រាមដែលជនអ្នកប្រឡែងគ្នាលេង...ពោលសំដៅទៅរកអំពើ...នោះ ។
-
ឈោង
( កិ.កិរិយាសព្ទ )
លូកដៃយោកទាំងខ្លួន : ឈោងដៃចាប់, ឈោងដៃបេះផ្កា ។
-
ឈ្ងប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានក្លិនក្រអូបងំឆ្អិត : ក្រអូបឈ្ងប់, ធុំឈ្ងប់ ។ ឈ្ងុយឈ្ងុប ឈ្ងុយងំខ្លាំង ។
-
ឈ្ងប់ឈ្ងុយ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឆ្ងិតឈ្ងុយ
ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យពិច័យ : ធ្វើការឈ្ងប់ឈ្ងុយ ឬធ្វើការឆ្ងិតឈ្ងុយ ។
-
ឈ្ងុយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
មានក្លិនធុំផ្សាយអំពីវត្ថុអ្វីៗដែលលីង, ដុត, ឆ្អើរ, អាំង ដល់ឡើងសម្បុរកន្លាត : ក្លិនឈ្ងុយ, ធុំឈ្ងុយ, ផ្សាយក្លិនឈ្ងុយ ។
-
ឈ្ងៀម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
មានក្លិនធុំផ្សាយពីអ្វីៗ ដែលខ្លោច : ក្លិនឈ្ងៀម, ធុំឈ្ងៀម ។
<< Prev 1 ... 5 6 7 8 9 10 11 Next >>