Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈ្ងោក
( កិ.កិរិយាសព្ទ )
បង្អោន, បន្ទោរក្បាលទាំងខ្លួនទៅមុខ : ឈ្ងោកតាមបង្អួច, ឈ្ងោកមើលមុខ ។
-
ឈ្នក់
( ន.នាមសព្ទ )
ប្រដាប់នេសាទមច្ឆជាតិមួយប្រភេទ មានសណ្ឋានដូចថ្នង មានចំពាស់ ៤ មានដង ១ ។
-
ឈ្នាង
( ន.នាមសព្ទ )
ឈ្មោះប្រដាប់នេសាទមច្ឆជាតិ; ឈ្នាងមាន ៣ ប្រភេទគឺ ឈ្នាងដង ធ្វើដោយបន្ទោះឫស្សីមានដង ១ មានកាំផងសម្រាប់ដួសដងកោយត្រីនៅទីទឹកជ្រៅ, ទឹកហូរ; ឈ្នាងដៃ ឬ ឈ្នាងជញ្ជាត់ ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ (ជញ្ជាត់) យកមច្ឆជាតិតូចៗ; ឈ្នាងត្រាំ ធ្វើដោយរនាបឫស្សី មានដង ២ មានកាំផងសម្រាប់អូសទាញលើកបាន ប្រើការដាក់ត្រាំក្នុងទឹក ។
-
ឈ្នានីស
( កិ.កិរិយាសព្ទ )
ច្រណែន ឫស្យា បង្ខាត កាត់លាភ កាត់ប្រយោជន៍គេ : កុំឈ្នានីសគេ ។
-
ឈ្នានីស
( ន.នាមសព្ទ )
អំពើច្រណែន ឫស្យា កាត់លាភ កាត់ប្រយោជន៍គេ : ឈ្នានីសជាអំពើទុច្ចរិត ។
-
ឈ្នាន់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ជាន់, សម្រាប់ទ្រជើង : ឈ្នាន់កែបសេះ, ឈ្នាន់ទោចក្រយាន ។
-
ឈ្នុល
( ន.នាមសព្ទ )
មុខតំណកក់បន្ទោះកន្ទេល : ឈ្នុលកន្ទេល ។ ប្រដាប់ធ្វើដោយឫស្សីសម្រាប់ឆ្វាក់ខ្សែចងមង, ចងសំណាញ់ : ឈ្នុលមង, ឈ្នុលសំណាញ់ ។
-
ឈ្នុលតង្ករ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ មានសណ្ឋានជមសំប៉ែតកំពុងកណ្ដាល សម្រាប់ថ្ករតម្បាញ ។
-
ឈ្នូត
( ន.នាមសព្ទ )
កំណាត់សំពត់សម្រាប់ជូត, ប្រដាប់សម្រាប់ជូតសម្អាត : ឈ្នូតវ៉ែនតា, ឈ្នូតរថយន្ត, ប្រើឈ្នូតរួចហើយត្រូវបោកគក់វាជាដរាប។
-
ឈ្នួត
( ន.នាមសព្ទ )
សំពត់សម្រាប់ជួត : ចូលក្នុងភូមិគេ ត្រូវដោះឈ្នួតក្បាលចេញ ។
<< Prev 1 ... 5 6 7 8 9 10 11 Next >>