Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផ្ចាប់ៗ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចប់​ៗ) ។
  2. ផ្ចាល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ចាល, ឲ្យ​រាង​ចាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចាញ់ ផង) : សង្ឃ​ផ្ចាល​ភិក្ខុ​ដែល​មាន​មានះ​របឹង​រឹងរូស ។
  3. ផ្ចិត ( ន.នាមសព្ទ )
    អវយវៈ​ត្រង់​ពាក់​កណ្ដាល​ពោះ ។ ប៉ែក​ដែល​ជា​សូន្យ​ត្រង់​ពាក់​កណ្ដាល : ផ្ចិត​ភូមិ, ផ្ចិត​ផែន​ដី (គួរ​ប្រយ័ត្ន កុំ​និយាយ ផ្សិត) ។
  4. ផ្ចិតផ្ចង់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ដោយ​ផ្ចង់​អស់​ពី​ចិត្ត អស់​ពី​ចំណង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ចង់ ផង) ។ កិ. វិ. : ធ្វើ​ការ​ផ្ចិតផ្ចង់ ។
  5. ផ្ចឹក ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ខ្លឹម​មាន​សាច់​រឹង​ជាប់​ធន់​បាន​យូរ​សម្រាប់​ប្រើ​ជា​គ្រឿង​ទព្វ​សម្ភារៈ​ផ្សេង​ៗ​មាន​ធ្វើ​សសរ​ផ្ទះ​ជាដើម ។
  6. ផ្ចុក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ជិត​ណាស់​ហាក់​ដូច​គេ​យក​អ្វី​ទៅ​ចុក : បាញ់​ផ្ចុក, ដាក់​ផ្ចុក ។
  7. ផ្ចុងផ្ដើម ( កិ.កិរិយាសព្ទ )
    ទំនុក​បម្រុង​ឲ្យ​ឃើញ​ចុង​ឃើញ​ដើម គឺ​ប្រដុង​ប្រជា​ដោយ​សព្វ​គ្រប់​ឲ្យ​ដុះដាល​ចម្រើន : មាតា​បិតា​ផ្ចុង​ផ្ដើម​កូន​ឲ្យ​រៀន​សូត្រ ឬ ឲ្យ​ធ្វើ​ការ​រក​ស៊ី ។
  8. ផ្ចុច ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    សូរ​ដូច​គេ​ចាប់​ច្បុច, ចុច​សួរ​ស្កាត់​មិន​ឲ្យ​​គេចកែ​រួច : ផ្ចុច​សួរ; សួរ​ផ្ចុច ។
  9. ផ្ចោត ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ធ្វើ​ឲ្យ​ចោត​ចុះ​ទៅ​ក្រោម, សំដៅ​ដាក់​ចំ​ពី​លើ : ព្រាន​ផ្ចោត​កាំភ្លើង​ពី​លើ​ធ្នះ​បាញ់​សំដៅ ជ្រូក​ព្រៃ; បាញ់​ផ្ចោត ។
  10. ផ្ញាច់​ៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ទំពា : ទំពា​ផ្ញាច់​ៗ (ព. សា.) ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar