Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្កាមាស
( ន.នាមសព្ទ )
រូបផ្កាដែលធ្វើដោយមាស ។ ព. ប្រ. ស្ត្រីពេស្យា, នគរសោភិនី, ស្រីសាវជៃ : ស្រីផ្កាមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដកទង ផង) ។
-
ផ្ការាំង
( ន.នាមសព្ទ )
ឈ្មោះខ្សែមាស ឬខ្សែប្រាក់ មានសណ្ឋានស្រដៀងនឹងផ្ការាំងអន្លក់ : ខ្សែផ្ការាំង ។
-
ផ្កាស
( ន.នាមសព្ទ )
[ផ្កា-ស]
រុក្ខជាតិមួយប្រភេទដើមតូចៗស្លឹកល្អិតៗ, ផ្កា-ស គេប្រើជាបន្លែសម្ល-កកូរបាន ។
-
ផ្កាអំបិល
( ន.នាមសព្ទ )
ពាក្យសម្រាប់ហៅញើសដែលកកជាប់នឹងខ្លួន ឬប្រឡាក់សំពត់អាវ កកស្ងួតឡើងសម្បុរ-សដូចជាពពុះអំបិលដែលកកស្ងួត : សំពត់ប្រឡាក់ញើសឡើងផ្កាអំបិល ។
-
ផ្គង
( កិ.កិរិយាសព្ទ )
ផ្ដើមទុកជាមុន : ផ្គងគំនិតថានឹងធ្វើការនោះ, ផ្គងងារទុកឲ្យ ។ លើកតម្រង់សំដៅ : ផ្គងស្នានឹងបាញ់ ។ ប្រុងនឹងសម្រេចអំពើអ្វីមួយ : ផ្គងដំបងចាំវាយ ។ល។
-
ផ្គង់
( កិ.កិរិយាសព្ទ )
ទំនុកបម្រុង, ជប់លៀង, រៀបបម្រុងទុកឲ្យ, រកបម្រុងទុកឲ្យ : ផ្គង់គ្រឿងប្រើប្រាស់, ផ្គងស្បៀង, ផ្គង់ចង្ហាន់ ។
-
ផ្គត់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គង់ ថា : ផ្គត់ផ្គង់ គឺទំនុកបម្រុងមិនឲ្យខ្វះខាត ។
- ផ្គត់ភ្នែន កិ. ពែនជើង, ពែនជើងតម្រង់កាយស្រគត់ស្រគំ ។
-
ផ្គរ
( ន.នាមសព្ទ )
សូរលាន់រំពងឮខ្ទ័រវែងៗឯអាកាស : ផ្គរលាន់, ផ្គរលាន់ឆ្លើយឆ្លង ។
-
ផ្គាក់
( ន.នាមសព្ទ )
ឈ្មោះគ្រឿងសស្ត្រាមួយប្រភេទធ្វើដោយដែក មានមុខតែម្ខាង រាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន ។
-
ផ្គាប់
( កិ.កិរិយាសព្ទ )
សំដែងសេចក្ដីគោរពឲ្យគាប់ចិត្តអ្នកដទៃ, ធ្វើឲ្យគាប់ចិត្តគេ, ស្វែងរកក្ដីគាប់ : ផ្គាប់មន្ត្រី, ផ្គាប់បុណ្យ, ផ្គាប់ម្ដាយក្មេក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>