Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផោម
( ន.នាមសព្ទ )
ខ្យល់ដែលចេញចាកវច្ចមគ្គ គឺខ្យល់ដែលចេញមកតាមទ្វារធំឬ ទ្វារបាត (ព. សា.; ព. រ. ហៅ ដំណើរខ្យល់, ដំណើរខ្យល់ក្រោម) ។ ឈ្មោះវល្លិមួយប្រភេទមានក្លិនស្អុយក្រពុលខ្មោះ : វល្លិផោម (ព.សា.; ព. រ. ហៅជាភាសាបាលីថា បូតិលតា; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
-
ផោម
( កិ.កិរិយាសព្ទ )
ចេញផោម ឬបញ្ចេញផោម (ព. សា.; ព. រ. ហៅ ដើរខ្យល់ ឬ ផាយខ្យល់) ។
-
ផៅ
( ន.នាមសព្ទ )
វង្ស, ត្រកូល, ពូជ, អម្បូរ : មនុស្សមួយផៅ, ញាតិផៅ, ផៅសន្ដាន ។ ព. ទ. បុ. ថា : ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅ មើលផៅសន្ដាន (មានអត្ថន័យរាក់ងាយយល់ដែរទេ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ធ្វើស្រែមើលស្មៅ សន្ដានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ ពុំចេរ ព. បុ. ថា ពុំដឹង, ពុំយល់ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
- ផៅពង្ស ពូជពង្ស, វង្សត្រកូល ។
-
ផៅ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ប្រើជា កិ. “ដុត”) ឈ្មោះកពិដែលបុកលាយគ្រឿងហើយអាំងឲ្យឆ្អិន រួចរលីងជាមួយនឹងខ្លាញ់ជ្រូកប្រើជាម្ហូប : កពិផៅ ។
-
ផ្កា
( ន.នាមសព្ទ )
ចំណែកអវយវៈនៃរុក្ខជាតិ, តិណជាតិជាដើមដែលចេញពីមែក, ពីធាង, ពីក្នុងចន្លោះត្រួយ, ពីសន្លឹក ឬចេញផ្ទាល់ពីដើម សម្រាប់ក្លាយកើតជាផ្លែ ឬមិនកើតជាផ្លែក៏មាន ។ រូបសណ្ឋានជាផ្កានៅផ្ទៃសំពត់ជាដើម : សំពត់ផ្កា, ព្រែផ្កា ។ ព. ប្រ. រដូវរបស់ស្ត្រី : ស្រ្តីមានផ្កា ។ ឈ្មោះបុណ្យមួយយ៉ាងដែលទាយកហែផ្កាទៅបូជាព្រះពុទ្ធរូប ព្រមទាំងទេយ្យទានយកទៅប្រគេនព្រះសង្ឃផង : បុណ្យផ្កា, ហែផ្កា (ធ្វើតាមទំនៀមប្រទេស) ។
-
ផ្កា
( កិ.កិរិយាសព្ទ )
ចេញផ្កា, បញ្ចេញផ្កា, មានផ្កា : ដូងផ្កា, ឈើផ្កា ។ កិ. បែបនេះហៅ នាមកិរិយា ។
-
ផ្កាប់
( កិ.កិរិយាសព្ទ )
ដាក់ត្រឡប់យកមុខ ឬបាត, ពោះ ចុះក្រោម : ផ្កាប់មុខ, ផ្កាប់ចាន ។ ព. ផ្ទ. ផ្ងារ ។
- ជឿផ្កាប់មុខ ជឿស៊ុបមិនងាកចិត្ត; ស្រឡាញ់ផ្កាប់មុខ ស្រឡាញ់ងប់ចិត្តភ្លេចខ្លួន ។ (កាព្យប្រាប់ឲ្យប្រយ័ត្នជំនឿផ្កាប់មុខ និងស្រឡាញ់ផ្កាប់មុខ) : កុំស៊ុកគ្រលុក កុំជឿផ្កាប់មុខ ដោយឥតបើគិត បំណាច់នឹងជឿ ជឿដោយគំនិត ដែលមានការណ៍ពិត តាមធម៌តាមច្បាប់ ។ ស្រឡាញ់ផ្កាប់មុខ ច្រើនតែមានទុក្ខ ផ្ដល់ឲ្យឈឺចាប់ សង្រេងសង្រៃ ពេកក្រៃស្ទើរស្លាប់ ព្រោះត្រូវចំណាប់ នៃក្ដីស្នេហា ។
-
ផ្កាប់ផ្ងារ
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបង្វិលកាសឬលុយ, សេន ឲ្យវិលហើយទះខ្ទប់នឹងបាតដៃឲ្យអ្នកចាក់ទាយថា ផ្កាប់ ឬ ផ្ងារ, បើបើកបាតដៃឡើងឃើញដូចទាយនោះ ត្រូវអ្នកទាយឈ្នះ, បើឃើញខុសពីទាយទេ ត្រូវអ្នកដែលធ្វើមេឈ្នះ : លេងផ្កាប់ផ្ងារ ។
-
ផ្កាយ
( ន.នាមសព្ទ )
ពន្លឺច្រើនដួងក្រៅពីព្រះចន្ទ្រ ដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់ ។ ស្នាមគំនូស, រូបភាព, គ្រឿងសម្គាល់ដែលមានសណ្ឋានលំនាំផ្កាយ : ពិតានរំលេចផ្កាយ, ពិតានរាយផ្កាយ; ពាក់ស័ក្តិផ្កាយមួយ ។ល។ សណ្ឋានពពាលត្រង់ក្បាល លំនាំរូបផ្កាយ : គោផ្កាយក្បាល ។
- ផ្កាយដុះកន្ទុយ ផ្កាយដែលមានពន្លឺចាំងចេញវែងសណ្ឋានដូចជាកន្ទុយ (ផ្កាយយ៉ាងនេះយូរៗមានម្ដង) ។
- ផ្កាយព្រឹក ឈ្មោះផ្កាយមួយដួង ដែលរះពីទិសខាងកើតក្នុងវេលាទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង ។ល។
-
ផ្កាកម្រង
( ន.នាមសព្ទ )
ផ្កាដែលគេក្រង (ហៅ ផ្កាក្រង ឬ កម្រងផ្កា ក៏បាន) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>