Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លី
( កិ.កិរិយាសព្ទ )
ដាក់អ្វីមួយទាំងស្រុងឬទាំងមូលលើស្មា : លីឧស, លីឈើ ។
-
លី
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(ហ្លី) មីល្លីម៉ែត្រ (១០ លី ជា ១ ហ៊ុន) : ដែកទំហំ ៥ លី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម៉ែត្រ ផង) ។
-
លីកលាន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដែលលែនលន, ឡេះឡោះ, លូកល, លលេង, ជន្លជន្លេញ, ពាយងាយ : ធ្វើការលីកលាន; មនុស្សលីកលាន, គំនិតលីកលាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឲ្យហ៊ាន បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលីកលាន ដោយចិត្តអន្ធពាល ។ (សាស្រ្តាច្បាប់ក្រម) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេលាប់ ទៀតផង ។
-
លីង
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗក្នុងអំបែងឬក្នុងខ្ទះដាំលើភ្លើង កូរវីវាចទៅមកៗដោយឈើអន្លីង : លីងលាជ, លីងពោត ។ ព. ប្រ. ឈឺកកេរខ្ញាំខ្មួលខ្មាញ់ : លីងកន្លាស់, លីងចង្កេះ; ឈឺលីងក្នុងពោះ ។
-
លីងលាជ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[--លាច ]
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ហើរខ្ពស់ត្រដែតក្រឡឹងវិលវង់ច្រើនសាច្រើនត្រឡប់ : ពួកកុកលីងលាជព្រាត; សត្វហើរលីងលាជ ។
-
លីងល័ក្ត
( ន.នាមសព្ទ )
or លីងល័ខ
ឈ្មោះបក្សីមួយប្រភេទក្នុងពួករនាល, សម្បុរចម្រុះក្រហមព័ណ៌ល័ក្ត : រនាលលីងល័ក្ត ។ ឈ្មោះជីរមួយប្រភេទ សម្បុរដេមនិងស្លឹកស្រដៀងនឹងព័ណ៌ល័ក្ត : ជីរលីងល័ក្ត ។
-
លីលា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ : លីលាល្ខោន ។ ខ្មែរប្រើជា កិ. ឬ កិ. វិ. ឬ គុ. ក៏មាន : ចរលីលា, ដើរលីលា, លីលាយាត្រា, ដំណើរលីលា ។
- លីលាកមល ឬ - --បទុម (--ក:ម៉ល់ ឬ--ប៉ៈទុម) ផ្កាឈូកដែលគេកាន់ដើរលេងឬកាន់រាំ ។
- លីលាគ្រឹះ ឬ
- --មន្ទីរ ផ្ទះសម្រាប់លេងសប្បាយ; រោងរាំ, រោងល្ខោន ។
- លីលារតិ (--រៈតិ) តម្រេកក្នុងល្បែង, សេចក្ដីត្រេកត្រអាលក្នុងការលេង ។
- លីលាវតី (--វៈតី ឬ វៈដី) លីលានារី ស្ត្រីមានរូបល្អ, នាងល្អ ។
- លីលាវាបី (--ប៉ី) ស្រះឬបឹងសម្រាប់លេងសប្បាយ ។
- លីលាគារ (< លីលា + អគារ “ផ្ទះ, រោង”) ដូចគ្នានឹង លីលាគ្រឹះ ដែរ ។
- លីលាភរណ៍ (< លីលា + អាភរណ) គ្រឿងតែងខ្លួនឬស្អិតស្អាងខ្លួនលេងសប្បាយ (ចំពោះតែរបស់ថោកៗសម្រាប់ប្រើតែម្តងៗហើយចោល, ដូចយ៉ាងផ្កាកម្រងជាដើម) ។
- លីលោទ្យាន (< លីលា + ឧទ្យាន) ឧទ្យានសម្រាប់លេងសប្បាយ, សម្រាប់ដើរលេងកំសាន្ត ។ល។
-
លីលាប់
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
បាត់, សូន្យ, អស់; វិលវល់; ឡែឡប់ : សត្វទាំងឡាយតែងលីលាប់នៅក្នុងវដ្ដសង្សារ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សត្វផងកើតស្លាប់ សុទ្ធសឹងលីលាប់ ក្នុងភពតូចធំ កើតស្លាប់ ស្លាប់កើត កំណើតរង្គំ រង្គាលឆេះងំ ដោយភ្លើងរាគា ។
-
លីលាស
ដូចគ្នានឹង លីលា ដែរ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ល្ខោនចេញរាំ ទន្ទេងទន្ទាំ លីលាសកែក្រាយ អម្ពរស្អាតស្អំ ជជួរជជាយ អស់ជនសម្ទាយ ពុំងាយធ្វើតាម ។
-
លីវ
( គុ.គុនសព្ទ )
ដែលមិនទាន់ដែលមានប្រពន្ធឬមានប្តីសោះនៅឡើយ : មនុស្សលីវ; នៅលីវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>