Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាំលើស
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ប្រសើរលើស, ក្រៃលែងជាង, ល្អជាង (មានប្រើខ្លះតែក្នុងកាព្យបុរាណ) : រេហ៍ពលលាំលើស ចេញមកប្រទើស សម្តែងចេស្តា ថ្វាយព្រះភូមិន្ទ នរិន្ទរាជា ទ្រង់ព្រះមេត្តា ប្រទានរង្វាន់ ។
-
លិកេ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យីកេ>យីកេ) ។
-
លិក្ខា
( ន.នាមសព្ទ )
or លិក្សា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពងចៃ ។ ឈ្មោះមាត្រាវាស់យ៉ាងល្អិតទំហំមួយពងចៃ; រាប់តាមលំដាប់ថា : ៣៦ បរមាណូ ជា ១ អណូ, ៣៦ អណូ ជា ១ តជ្ជារី, ៣៦ តជ្ជារី ជា ១ រថរេណូ, ៣៦ រថរេណូ ជា ១ លិក្ខា ឬ លិក្សា, ៧ លិក្ខា ជា ១ ឩកា, ៧ ឩកា ជា ១ ធញ្ញមាស, ៧ ធញ្ញមាស ជា ១ អង្គុលៈ (អង្គុលី), ១២ អង្គុលៈ ជា ១ វិទត្ថិ (មួយចំអាម), ២ វិទត្ថិ ជា ១ រតនៈ (មួយហត្ថ), ៧ រតនៈ ជា ១ យដ្ឋិ, ២០ យដ្ឋិ ជា ឧសភៈ (= ១៤០ ហត្ថ), ៨០ ឧសភៈ ជា ១ គាវុត (= ១១. ២០០ ហត្ថ) ៤ គាវុត ជា ១ យោជន៍ (= ៤៤. ៨០០ ហត្ថ; ន័យខ្លះថា ៤០០ សិន) ។
-
លិខនកម្ម
( ន.នាមសព្ទ )
[លិខៈន៉ៈក័ម ]
( បា.បាលី ( បាលីភាសា ) )
ការសរសេរ, ការគូរវាស : ចិញ្ចឹមជីវិតដោយលិខនកម្ម ។
-
លិខនកិច្ច
( ន.នាមសព្ទ )
[លិខៈន៉ៈកិច ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ក្ឫត្យ) ដំណើររវល់ដោយការសរសេរ ឬដោយការគូរ : កំពុងមានលិខនកិច្ច ។
-
លិខិត
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលសរសេរឬដែលគូររួចហើយ ។ កិ. សរសេរ, គូរ (ច្រើនប្រើតែក្នុងការតែងកាព្យឃ្លោង ។ ន. សំបុត្រ, ចុតហ្មាយ, ដីកា (បុរាណប្រើចំពោះតែសំបុត្ររបស់បព្វជិត) : លិខិតរបស់លោកចៅអធិការវត្ត...។ ខ្មែរច្រើនប្រើជាបទសមាសភ្ជាប់នឹងសព្ទដទៃជាឋានន្តរសម្រាប់ពួកស្មៀនឬក្រៅពីពួកស្មៀនក៏មានខ្លះ ដូចជា : លិខិតប្រីជា, បវរលិខិត, អក្ខរលិខិត, ប្រសើរលិខិត ។
- ធម្មលិខិត ឋានន្តរព្រះរាជាគណៈសម្រាប់ឯកមួយអង្គក្នុងកម្ពុជរដ្ឋ : ព្រះធម្មលិខិត ... ។
-
លិខិតគោចរ
( ន.នាមសព្ទ )
លិខិតរបស់លោកចៅអធិការវត្តបញ្ជាក់បរិសុទ្ធនៃភិក្ខុឬសាមណេរដែលចេញចរទៅកាន់ខែត្រដទៃតាមបញ្ញតិ្តសម្រាប់ប្រទេស កម្ពុជា ដោយប្រយ័ត្នក្រែងមានបព្វជិតក្លែងក្លាយបន្លំថាខ្លួនជាអ្នកបួសបរិសុទ្ធ... ។
-
លិខិតឆ្លងដែន
( ន.នាមសព្ទ )
លិខិតដែលក្រសួងមានសមត្ថកិច្ចបានចេញឲ្យធ្វើដំណើរឆ្លងដែននៃរដ្ឋមួយទៅកាន់រដ្ឋដទៃ : សុំលិខិតឆ្លងដែនទៅកាន់បរទេស (បារ. Passeport ប៉ាស្ពរ) : បានពិនិត្យលិខិតឆ្លងដែនរបស់ឈ្មោះហ្នឹង ឃើញមានទិដ្ឋាការសព្វគ្រប់ហើយ (បារ. Visa វីហ្សា) : ទិដ្ឋាការចេញ, ទិដ្ឋាការចូល... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិដ្ឋាការ នេះទៀតផង) ។
-
លិង្គ
( ន.នាមសព្ទ )
[លិង ឬ ត.ទ. លឹង ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស ។ លិង្គព្រះឥសូរ ឬ សិវលិង្គ ដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។ ភេទឬលក្ខណៈជាគ្រឿងសម្គាល់ក្នុងភាសាបាលីឬសំស្រ្កឹត កំណត់តាមការន្ត, មាន ៣ យ៉ាងគឺ បុំលិង្គឬ បុល្លិង្គ ភេទប្រុស; ឥត្ថីលិង្គ ឬស្ត្រីលិង្គ ភេទស្រី; នបុំសកលិង្គ ភេទខ្ទើយ គឺមិនមែនភេទប្រុសស្រី; ឬរាប់យក អលិង្គ ដែលមិនប្រាកដជាភេទអ្វីមកផ្សំផងជា ៤ យ៉ាង (ព. វ.) ។ ឯខាងភាសាខ្មែរមានត្រឹមតែ ជាតិលិង្គ គឺលិង្គដែលកំណត់តាមភេទរបស់ជាតិស្រេចស្រាប់ហើយប៉ុណ្ណោះដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំមាន សម្មតិលិង្គ គឺលិង្គដែលសន្មតហៅដូចសំស្រ្កឹតនិងបាលីឡើយ ។
-
លិង្គត្ថេនកៈ
( ន.នាមសព្ទ )
[លិង-គ័ត-ថេ ន៉ៈកៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--នក; --ស្តេនក) អ្នកលួចភេទ គឺបុរសដែលក្លែងធ្វើជាអ្នកបួសខ្លួនឯង, ឥតមានគ្រូឧបជ្ឈាយ៍ឬអាចារ្យណាបំបួសឡើយ, ប្រកាសខ្លួនថាជាសាមណេរ នៅរួមជាមួយនឹងសាមណេរមែនទែន, ហៅថា ថេយ្យសំវាសកៈ ផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>