Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាសន
( ន.នាមសព្ទ )
[--សៈន៉ៈ ឬ --សន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើរ ឬលំនាំចាក់ក្បាច់កែក្រាយ, ការរាំ ។
- លាសនវិធី (--សៈ ន៉ៈ--) ពិធីរាំ ។
- លាសនវិជ្ជា ឬ
- --វិទ្យា (--សៈន៉ៈ--) ចំណេះរាំ, ចំណេះល្ខោន ។
- លាសនាការ (--សៈន៉ាកា, < លាសន + អាការ) អាការនៃដំណើររាំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វិជ្ជាលាសន ពុំមែនសិល្ប៍អន់ អាប់ឱនអសារ អ្នកចេះមុតមាំ នាំឲ្យបានការ ប្រយោជន៍ខ្លឹមសារ តែកុំលែនលន ។ល។
-
លាសិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាសក) ។
-
លាស់
( កិ.កិរិយាសព្ទ )
លូតបែកចេញត្រួយចេញស្លឹក : ស្លឹកឈើលាស់, សន្ទូងលាស់ ។ គុ. ដែលលូតវែង : ក្រចកលាស់ ។ ព. ប្រ. ដែលគិតឃើញវែងឆ្ងាយ, វាងវៃ, ស្រួចស្រាល់ : គំនិតលាស់, ប្រាជ្ញាលាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លូត>លូត ផង) ។
-
លាំ
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ដែលស្ទើរតែនឹងដូចគ្នាឬប៉ុនគ្នា, រលឿគ្នា, ប្រហែលគ្នា, ស្រដៀងគ្នា : សម្បុរលាំគ្នា, មាត្រលាំគ្នា; ចេះលាំៗគ្នា ។
-
លាំ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
អណ្ដាតស្រឡៃឬប៉ី : លាំស្រឡៃ ។
-
លាំ
( និ.និបាតសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ក្រៃលែង, ប្រសើរ, ផុត, ជាជាង : ប្រសើរលើសលាំ, ល្អលើសលាំ ។ អា. និ. បណ្ដា, ជំនុំ, អម្បាល; ពាក្យសម្រាប់ដករំលែកចំនួននីមួយអំពីចំនួនស្មើគ្នាឬច្រើន ឲ្យដាច់ចេញដោយឡែក : លាំកូនទាំងបួននាក់នោះ, កូនពីរនាក់ប្រឡែប្រកោចោលម្សៀត (ច្រើនប្រើតែពីក្នុងសម័យបុរាណ; សម័យឥឡូវនេះច្រើនប្រើតែ បណ្ដា) ។
-
លាំង
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ស្លឹកចាប់ច្រឡំនឹងច្រេស ខ្លឹមចាប់ច្រឡំនឹងនាងនួន : ខ្លឹមលាំងប្រើការប្រកបលាយនឹងខ្លឹមនាងនួនបាន ។
-
លាំងជ័យ
( ន.នាមសព្ទ )
or លាំងជៃ
ឈ្មោះឈើ, មានពីរប្រភេទគឺ មួយប្រភេទស្លឹកតូចៗ ជាសំណុំៗ, មួយប្រភេទទៀតស្លឹកធំៗរាយៗ, ច្រើនកើតមានដង្កូវដួងស៊ីដើមចេញជ័រជ្រាយគគុល, ដង្កូវដួងនោះហៅថា ដួងលាំងជ័យ ។
-
លាំងសាត
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លាងសាត អ. ថ. ល៉ាង--) ឈ្មោះឈើមួយប្រភេទ ផ្លែជាប់គ្នារដឹកចេញពីស្មែងសំបកផ្លែស្តើងសម្បុរ-ស សាច់ជាក្លែបៗដូចបង្គៅ តែជ្រាយបន្តិចជាងបង្គៅ មានរសផ្អែមលាយជូរបន្តិចៗ, បរិភោគបាន, គ្រាប់មានរសល្វីង ។
-
លាំងៗ
( គុ.គុនសព្ទ )
ស្តែងៗ, មែនៗ; ថ្មីៗ, ស្រស់ៗ, ភ្លាមៗ : របស់ខ្ញុំលាំងៗ វាហ៊ានបំបាត់ថាជារបស់វា !; ទើបនឹងឲ្យលាំងៗសោះ, ទៅជាប្រកែកថាមិនទាន់បានឲ្យទេ ! ។
<< Prev 1 ... 15 16 17 18 19 20 Next >>