Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លិង្គនាសនា
( ន.នាមសព្ទ )
[លិង-គៈនា សៈន៉ា ]
( បា.បាលី ( បាលីភាសា ) )
មើលក្នុងពាក្យ នាសនង្គ (ព. វិ. ពុ.) ។
-
លិង្គព្រឹត្តិ
( ន.នាមសព្ទ )
[លិង-គៈព្រឹត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--វ្ឫត្តិ) ប្រព្រឹត្តិត្រឡប់មុខជាក្រោយៗជាមុខ; អ្នកប្រព្រឹត្តអំពើត្រឡប់មុខជាក្រោយ, មនុស្សមានគំនិតត្រឡប់ត្រឡិន ។
-
លិង្គវិបល្លាស
( ន.នាមសព្ទ )
[លិង-គៈ វិបុ័ល-ល៉ាស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--វិបយ៌ាស) ដំណើរវិបរិតឬប្រែប្រួលលិង្គ គឺបុំលិង្គប្រើជាឥត្ថីលិង្គ ឬឥត្ថីលិង្គប្រើជាបុំលិង្គជាដើម (ព. វ.) ។
-
លិង្គអរិយៈ
( ន.នាមសព្ទ )
[លិង-គៈអៈ រិយៈ ]
or លិង្គារិយៈ
( បា.បាលី ( បាលីភាសា ) )
(--អរិយ) បព្វជិតដែលប្រសើរត្រឹមតែភេទ ឬដែលល្អដោយសារតែភេទ គឺអ្នកបួសទ្រុស្តសីល ប៉ុន្តែស្លៀកដណ្តប់ត្រឹមត្រូវតាមបែបបទ ធ្វើឫកពាស្រគត់ស្រគំ ល្មមឲ្យអ្នកផងពេញចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរិយៈ ផង) ។
-
លិច
( កិ.កិរិយាសព្ទ )
លិបចុះបាត់ទៅ, ចូលកប់បាត់ទៅ ក្នុងទឹកជាដើម : ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច ។ អស្តង្គត : ព្រះអាទិត្យលិច (ថ្ងៃលិច) ។ ព. ប្រ. វិនាស, ខូច, អន្តរាយ; បាត់ឈ្មោះ; លង់គំនិត : លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួនឬបាត់ឈ្មោះ ។ គុ. ដែលធ្ងន់មិនអណ្តែតទឹក : ឈើមួយកំណាត់នេះលិចទឹក, មួយកំណាត់នុ៎ះអណ្តែត ។ ដែលទាបឬជ្រៅតែងតែលិចទឹក : ដីលិចទឹក, ព្រៃទឹកលិច ។
- លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច : មនុស្សលិចកញ្ជង់ ។
- លិចកញ្ជង់លង់កញ្ជើ (ព. សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។
- លិចកណ្តេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្តេង ។
- លិចក្បាល ទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ ។
- លិចតែម្តង ! ខូចតែម្តង; !
- លិចទៅ ! ខូចទៅ ! (ពាក្យឧទាន) ។
- លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។
- លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។
- លិចអណ្តែត ឬ - លិចៗអណ្តែតៗ ឬក៏
- លិចអណ្តែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ ។
- អាលិច ! អាខូច ! (ពាក្យជេរលេង) ។ល។
-
លិច
( ន.នាមសព្ទ )
[ឡិច]
ឈ្មោះទិសដែលព្រះអាទិត្យអស្តង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម : ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិសឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយក៏មាន)។
-
លិញ
( និ.និបាតសព្ទ )
( យ.យួន ( ភាសាយួន ) )
ទាហាន (យោធា) ។
-
លិញគិញ
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
ទាហានសម្ងាត់ គឺចារបុរស, អ្នករាជការស៊ើបការសម្ងាត់ ។
-
លិឍ
( កិ.កិរិយាសព្ទ )
[លិត ឬ ត. ទ. ស្រ. លឹត]
or លិទ្ធ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< លិហ, ហ > ឍ ឬ ទ្ធ) កេវ, កាវ, កោយដោយអណ្តាត ឬផ្តិតចុងអណ្តាតលើអ្វីមួយ : លិឍបបូរមាត់, លិឍដៃ; លិទ្ធមើលឲ្យដឹងរស ។
-
លិទ្ធ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិឍ>លិឍ ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>