Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រញ់
( កិ.កិរិយាសព្ទ )
ទញ់, ទញ់តុះ, ទើសគំនិត : រញ់គំនិត ។ គុ. ខ្លីទញ់ : ករញ់, រាងរញ់, គំនិតរញ់ ។
- រញ់រា ទញ់ទើសទៅពុំបានត្រឡប់រាថយក្រោយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រួញរា ផង) ។
-
រញ្ជួយ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជញ្ជួយ>ជញ្ជួយ ) ។
-
រដក
( កិ.កិរិយាសព្ទ )
របូតចេញដូចគេចាប់ដក : ពន្លួញរដកចេញពីដំណាប់ ។
-
រដាក់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រដឺន, រដុប ថា :
- រដាក់រដឺន រដឺនលើកដាក់ៗឬរដឺនទាក់ៗរអាក់រអួល : សម្ដីរដាក់រដឺន ។
- រដាក់រដុប រដិបរដុបខ្ពស់ៗទាប់ៗ : ដីរដាក់រដុប (វេវ. រដិបរដុប, រគុបរគើល) ។ ព. ប្រ. សម្ដីរដាក់រដុប សម្ដីរអាក់រអួលឬសម្ដីខ្ពស់ៗទាបៗពុំរាបសា ។
-
រដាច់
( គុ.គុនសព្ទ )
ដែលដាច់ឃ្លាតពីគ្នា; ច្រើននិយាយជាអាមេណ្ឌិតពាក្យថា រដាច់ៗ ដែលដាច់ឃ្លាតៗពីគ្នា (បុ. សរ. រដេច អ, ថ. រដាច់) ។
-
រដាច់រដោច
( គុ.គុនសព្ទ )
ដែលដាច់ឃ្លាតចេញឆ្ងាយពីគេមិនរាប់ថាជាបានការពេញទី; ដែលរាត់រាយ, រាយរង, សាបរលាប : ផ្ទះរដាច់រដោច ផ្ទះតូចៗដែលនៅដាច់ៗឆ្ងាយពីភូមិ; មនុស្សរដាច់រដោច មនុស្សដែលសាត់ព្រាត់ជាអនាថភាពសាបរលាបឥតគេរាប់អាន ។
-
រដិប
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រដុប ថា :
- រដិបរដុប ដែលរដុបក្រៃពេក គឺខ្ពស់ៗទាប់ៗ : ដីរដិបរដុប ។ ព. ប្រ. សម្ដីរដិបរដុប សម្ដីខ្ពស់ៗទាបៗខុសខ្លះត្រូវខ្លះ; គំនិតរបិញរបុញខ្ពស់ៗទាប់ៗ ។ល។
-
រដឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលនៅហែរៀងគ្នាជាជួរដូចគេដឹកខ្នាតបន្ទាត់ : ឈររៀងគ្នារដឹក; កំពូលប្រាសាទរដឹក ។
- រដឹករដែ ឬ - រដែរដឹក ដែលរត់ជួររដឹកតែញឹកជិតៗគ្នា ខ្ពស់ខ្លះទាបខ្លះឬតូចខ្លះធំខ្លះ ។
-
រដឺន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ម្លាយៗរអឺតៗ :
- និយាយរដឺន : សម្ដីរដឺន ។
-
រដុប
( គុ.គុនសព្ទ )
ដែលរកូតតែតូចខ្លីៗមានអាការហាក់ដូចគេដាក់បន្តុប : កន្ទួលរដុប ។
- រដុបរដៀន រដុបញឹកស្អេកខ្ពស់ខ្លះទាបខ្លះ ។
- រដុបរដែ រដុបហែៗ រៀងគ្នា ។
<< Prev 1 ... 15 16 17 18 19 20 Next >>