Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រញ៉ិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលបង្រះខ្ញិលៗព្រមៗគ្នា : ចាបជាប់លប់រញ៉ិល ។
-
រញ៉ី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលចេញអាការញាប់ដៃដណ្ដើមគ្នា : ដណ្ដើមគ្នារញ៉ី ។
-
រញ៉ឹករញ៉ែ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរដុបរដៀនឬស្ញែស្ញុក, ស្អេកស្កះ, រដឹករដែ : កូនតូចរញ៉ឹករញ៉ែពេញផ្ទះ ។
-
រញ៉េចរញ៉ាច
( ឧ.ឧទានសព្ទ )
សូរឮញ៉េចញ៉ាចរឿយៗ ។
-
រញ៉េចរញ៉ូច
( កិ.កិរិយាសព្ទ )
ញ៉េចញ៉ូចក្រៃពេក, រអេចរអូចរឿយៗ ។
-
រញ៉េវរញ៉ាវ
( ឧ.ឧទានសព្ទ )
សូរឮញ៉េវញ៉ាវរឿយៗ : កូនឆ្មាយំរញ៉េវរញ៉ាវពេញផ្ទះ ។
-
រញ៉េះរញ៉ោះ
( កិ.កិរិយាសព្ទ )
or ញញ៉េះញញ៉ោះ
និយាយញ៉េះញ៉ោះរឿយៗ ។
-
រញ៉ែ
( ឧ.ឧទានសព្ទ )
សូរសំឡេងញ៉ែឮរឿយៗ ។
- រញ៉ែរញ៉ សូរសំឡេងញ៉ែញ៉រឿយៗ ។
-
រញ៉ែករញ៉ក
( ឧ.ឧទានសព្ទ )
សូរឮខ្ញែកខ្ញករឿយៗ ។
-
រញ៉ែរញ៉ូវ
( គុ.គុនសព្ទ )
ដែលរអែរអូវក្រៃពេក, ដែលទន្ទេញទន្ទូររឿយៗ : មនុស្សរញ៉ែរញ៉ូវ, សម្ដីរញ៉ែរញូវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>