Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រញេញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រញីវ : រញេញក្នុងចិត្ត; ខឹងរញេញ (ម. ប្រ.)
-
រញោរញេញ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រញូរញេញ>រញូរញេញ ) ។
-
រញ៉
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនិយាយរាល់មាត់ព្រមគ្នា : និយាយរញ៉, ជជែកគ្នារញ៉ ។
-
រញ៉ាល់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលឈូឆរ, ស្ទុះស្ទា ដោយរួសរាន់រាល់គ្នាឬដែលពោលពាក្យរញ៉រួសរាន់ : ស្ទុះរញ៉ាល់, មាត់រញ៉ាល់ ។
-
រញ៉ាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសាំដដែលៗ, ដែលញាប់រន្ថាន់ផ្ទួនៗ; ដែលមានស្នាមស្អេកស្កះសាំលើគ្នា : និយាយរញ៉ាំ; សម្ដីរញ៉ាំ, ស្នាមរញ៉ាំ, អក្សររញ៉ាំ ។
-
រញ៉ាំរញ៉ូវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះ មិនសូវស្រាក : និយាយរញ៉ាំរញ៉ូវ; សម្ដីរញ៉ាំរញ៉ូវ, មនុស្សរញ៉ាំរញ៉ូវ ។ មនុស្សក្រវេមក្រវាមស្អេកស្កះពុំសូវច្បាស់ : សរសេរ រញ៉ាំរញ៉ូវ; អក្សររញ៉ាំរញ៉ូវ ។
-
រញ៉ិករញ៉ុក
( គុ.គុនសព្ទ )
ដែលត្រូវលើកនេះដាក់នោះតូចខ្លះធំខ្លះឬតិចខ្លះច្រើនខ្លះ ឆ្លូកឆ្លាស់-គ្នា : ការរញ៉ិករញ៉ុក ។
-
រញ៉ិងរញ៉ាំង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលក្រញើតក្រញាំង, រនិងរនាំងក្រៃពេក : សម្ដីរញ៉ិងរញ៉ាំង, ដំណើររញ៉ិងរញ៉ាំង, ធ្វើការរញ៉ិងរញ៉ាំង ។
-
រញ៉ិបរញ៉ុប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលចាប់នេះបន្តិចនោះបន្តិចប្រញិបប្រញាប់ឲ្យតែខាងបានឆាប់ហើយ : ស៊ីរញ៉ិបរញ៉ុប, ធ្វើការរញ៉ិបរញ៉ុប ។
-
រញ៉ិម
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រញ៉ាំ ថា :
- រញ៉ិមរញ៉ាំ ដែលរញ៉ាំក្រៃពេក គឺដែលរញ៉ាំរសេមរសាមឬរញ៉ាំក្រវេមក្រវាម ។
<< Prev 1 ... 15 16 17 18 19 20 Next >>