Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យ៉ាប់យ៉ឺន
( កិ.កិរិយាសព្ទ )
(ម.ព. យ៉ាប់) ។
-
យ៉ាវ
( កិ.កិរិយាសព្ទ )
(មើលក្នុងពាក្យ យឺត) ។
-
យ៉ាវឆាខ្វៃ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(យ៉ាវ “ខ្លាញ់” + ឆា “ចម្រាញ់” + ខ្វៃ “មនុស្សក្បត់ឈ្មោះខ្វៃ” > យ៉ាវឆាខ្វៃ) ឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើ ទារុណកម្ម ដោយអាសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែបទុកជាព័ស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ “នំចម្រាញ់ខ្លាញ់អាខ្វៃ” ។ ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំ នេះថា យ៉ាវឆាខ្វៃ !; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ ។ រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ ។
-
យ៉ឺរ
or យ៉ឺល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យ៉ើរ) ។
-
យ៉ូយ !
( ឧ.ឧទានសព្ទ )
សូរស្រែកដោយឈឺខ្លាំង ឬដោយភ័យស្លន់ខ្លាំង : ស្រែកយ៉ូយ ! ឬ ស្រែកយ៉ូយៗ !
-
យ៉ើ !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយក្រោធឬស្តីបន្ទោសជាដើម : យ៉ើ ! អីគេស្តីឲ្យ ម្ល៉ឹងហើយនៅតែមិនទាន់ដឹងខ្លួន ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យើ ! ផង) ។
-
យ៉ើរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or យ៉ើល
ដែលឆក់ឬទាញកន្រ្តាក់ឡើងខ្ពស់ត្រដែត : ឆក់យ៉ើរ ឬ--យ៉ើល, កន្រ្តាក់យ៉ើរ ឬ--យ៉ើល (និយាយថាយ៉ឺរ ឬ យ៉ឺល ក៏មាន, តាមទម្លាប់ប្រើ) ។
-
យ៉ើះ !
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យើ !) ។
-
យ៉េៈយ៉ុ
( ឧ.ឧទានសព្ទ )
សូរសំឡេងកូនតូចដែលកំពុងរៀនស្តីមិនទាន់ច្បាស់ជាថាអ្វីនៅឡើយ : អាតូចកូនខ្ញុំវាទើបនឹងចេះ ស្តីយ៉េៈយ៉ុៗ ។
-
យ៉ៃ
( ឧ.ឧទានសព្ទ )
សូរសម្រែកស្រួចដែលមនុស្សចាស់ឬក្មេង ស្រែកដោយភ័យស្លន់ : ស្រែកយ៉ៃ ឬ ស្រែកយ៉ៃៗ ។
<< Prev 1 ... 15 16 17 18 19 20 Next >>