Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យោល
( កិ.កិរិយាសព្ទ )
យោគចុះយោគឡើងលឿនទៅលឿនមក : ប៉ោលនាឡិកាយោល, យោលដៃ, ដំរីយោលដៃ ។ យោគខ្ជោលៗឡើង : រលកយោល ។ ដកខ្យល់វែងៗរង្វើលៗ : ដង្ហើមយោល ។ ចាប់អ្វីៗដែលព្យួរបន្តោងឲ្យយោគចុះយោគឡើងទៅមកៗ : យោលប៉ោលនាឡិកាឲ្យដើរ, យោលអង្រឹង, យោលទោង ។
-
យោសា
( ន.នាមសព្ទ )
or យោសិត, យោសិតា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យោឞា, យោឞិត៑, យោឞិតា) ស្រ្តី (សម្រាប់ប្រើក្នុងកាព្យ តាមសេចក្ដីត្រូវការរបស់កវី) ។
-
យោសោ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ) )
(យ-ត> យោ-សោ ជា សព្វ. “ឯណា-នោះ”; ស. យោសោ អ. ថ. យ៉ូសូ៎ “ដែលរំអុកឲ្យកើតសេចក្ដីអផ្សុក, ដែលអួតថាល្អ”) ដែលប្រកបដោយព្យាបាទ, គុំកួន, ឥតមេត្តាប្រណី; ដែលធ្វើអ្វីៗ តាមតែប្រទះ, ខ្ជីខ្ជា : ចិត្តយោសោ, មនុស្សយោសោ (ម. ប្រ.; សម្រាប់ប្រើក្នុងពាក្យ បើកវីត្រូវការប្រើ) ។
-
យៅ
( ន.នាមសព្ទ )
ជ័រស្លស្អិតសម្រាប់លាបលន : ស្លយៅ, លាបលនយៅ ។
-
យៅវ៍
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យៅ ឬ យ៉ៅ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យុវ; យុវន៑, យៅវន) កំលោះ; ក្រមុំ; វ័យកំលោះឬក្រមុំ : នៅយោវ៍, កំពុងយោវ៍, ពួកយៅវ៍, ។
- យៅវជន (យៅវៈជន់) ជនកំលោះឬក្រមុំ ។
- យៅវភាគ (យៅវៈភាក) ចំណែកនៃវ័យកំលោះឬក្រមុំ, អ្នកដែលមានចំណែកវ័យកំពុងកំលោះឬក្រមុំ ។
- យៅវភាព (យៅវៈភាប) ភាពឬភាវៈកំលោះឬក្រមុំ ។
- យៅវមាល្យ (យៅវៈមាល) កម្រងផ្កានោប, កម្រងផ្កាក្រពុំ; (ព. ប្រ) ស្រ្តីក្រមុំក្មេង, នាងក្រមុំតូច ។
- យៅវយោគ (យៅវៈយោក) ដែលប្រកប ដោយវ័យកំលោះឬក្រមុំ (ដែលកំពុងពេញកំលោះឬពេញក្រមុំ) ។
- យៅវរាជ (យៅវៈរាច) ស្តេចកំលោះ; ព្រះរាជបុត្រកំលោះជារាជ ទាយាទ ។
- យៅវរេស (យៅវៈ--) ដែលជាឥស្សរៈលើអស់ពួកកំលោះឬពួកក្រមុំ; ស្តេចកំលោះឬស្តេចក្រមុំ ។ យៅវលក្ខណ៍ (យៅវៈល័ក) លក្ខណៈរបស់កំលោះឬក្រមុំ; នាងក្រមុំមានលក្ខណ៍ (ពាក្យទាំងអស់នេះ សម្រាប់ប្រើក្នុងកាព្យ កាលបើកវីត្រូវការ) ។
-
យៅវ័ន
or យៅវ័ន្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោព្វនៈ) ។
-
យំ
( កិ.កិរិយាសព្ទ )
បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្តាយអាល័យ ឬព្រោះមានទោមនស្សអាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់ខ្លាំង ។ យំគោក ឬ យំស្ងួត យំគ្មានទឹកភ្នែក ។ យំគាំង យំគាំងលង់ បាត់សូរសព្ទម្តងៗ : ក្មេងយំគាំង ។
- យំចុងជើង យំសោកជិតចុងជើងអ្នកដែលឈឺដាបឬបុគ្គលស្លាប់ ។
- យំទារ យំទាររកចំណីជាដើម ។
- យំទួញ យំរៀបរាប់បូរបាច់ដោយសោកស្តាយ ។
- យំយប់ យំតែក្នុងវេលាយប់ៗ : ក្មេងយំយប់ ។
- យំយាម ពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅ រកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ (អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម) ។
- យំយែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យែក) ។
- យំរហាម យំហូរទឹកភ្នែករហាម ។
- យំរំងាស់ (ព. ប្រ.) យំយូរក្រស្ងៀម : ក្មេងយំរំងាស់ ។
- យំលំប៉ា ឬ យំរំអុក យំទទូចទាររឿយៗមិនលែង, យំមិនងាយស្ងៀមនាំឲ្យកើតអផ្សុក : ក្មេងយំលំប៉ា ឬ យំរំអុក ។
- យំរ៉ាំរ៉ៃ យំជាប់ក្រស្ងៀម ។
- យំសោក យំបូរបាច់ដោយសេចក្ដីស្តាយស្រណោះ ។
- យំអណ្តឺតអណ្តក យំដោយដកខ្យល់ដង្ហើមលង់ៗ លិចៗអណ្តែតៗ ប៉ផ្តឺតប៉ផ្តក់ : ក្មេងយំអណ្តឺតអណ្តក ។ល។
- ស្ករយំ (ព. ប្រ.) ស្ករដែលរឹងហើយប្រែជាជ្រាយជោរព្រោះត្រូវចំហាយក្តៅខ្លាំងឬត្រជាក់ខ្លាំង ។
-
យះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរយះ, ធ្វើឲ្យកន្ធែក, ឲ្យញែកងាកចេញពីគ្នា : ដេកយះជើងយះដៃ ។
-
យះកន្ធែក
( ន.នាមសព្ទ )
or យះកន្ធែង
ឈ្មោះពិធីឬថ្នាក់លេងអង្គញ់ ដែលលេងដល់ត្រង់ថ្នាក់ត្រូវដាក់កោយអង្គញ់លើខ្នងជើងឈានយះស្ទុះតម្រង់ទៅដាក់ផ្តួលដៀបដែលដាំឲ្យរលំ ។ ប្រើជា កិ. ក៏បាន : ហ៏យះកន្ធែកទៅ !
-
យ៉
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
បំប្រួញសេចក្ដីឲ្យខ្លី : យ៉សេចក្តី ។
- និ
- យាយយ៉ៗ និយាយកាត់ខ្លីៗ ។
- សេចក្ដីយ៉ សេចក្ដីសង្ខេប, សេចក្ដីបំប្រួញ ។
<< Prev 1 ... 15 16 17 18 19 20 Next >>