Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យ៉
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ផ្ទះតូចឬរានហាលកំបុតមានសណ្ឋានជាកើយធ្វើភ្ជាប់នឹងគ្រឹហា, ប្រាសាទ, វិហារ : ផ្ទះមានយ៉មុខ, ផ្ទះមានយ៉មុខយ៉ក្រោយ, វិហារ មានយ៉ទាំងបួនទិស ។
-
យ៉
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
សូរបន្លឺដោយអស្ចារ្យ, ដោយស្ងើច ឬដោយក្រោធ, ដោយបន្ទោស ... : យ៉ ! អីដល់ម្ល៉ឹងម៉ឹងហ្ន៎ !
-
យ៉ង
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហ្យ្ចង់ អ. ថ. ហ្យង់ = យ៉ង់ “ប្រដាប់សម្រាប់រងភាជនៈ, រងភាជន៍, ...”) រងខ្សែទ្រ : យ៉ងទ្រ ។
-
យ៉ស
( ឧ.ឧទានសព្ទ )
សូរសព្ទបន្លឺដេញបង្អើលសត្វបក្សីជាដើម ។
-
យ៉ាក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យាក អ. ថ. យ៉ាក) លំបាក, ធ្វើបានដោយកម្រ ។
- យ៉ាកចុន (ស. យាកចន អ. ថ. យ៉ាកចុន) គុ. ដែលទ័លក្រ, ក្រីក្រ, ខ្សត់ទ្រព្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តោកយ៉ាក ផង) ។
-
យ៉ាង
( ន.នាមសព្ទ )
បែប, ទំនង, មុខ, ភាព : មានច្រើនយ៉ាង ។
- យ៉ាងខ្ញុំ បែបខ្ញុំ, ឯខ្ញុំ ។
- យ៉ាងដូច ឬ - ដូចយ៉ាង បែបដូច ឬដូចបែប, ដូចជា ។
- យ៉ាងណា បែបណា, ទំនងណា, ភាពណា, មុខណា ។
- យ៉ាងនេះ បែបនេះ,...។
- យ៉ាងម៉េច ? ដូចម្តេច ? ។
- យ៉ាងហ្នឹង បែបហ្នឹង,.... ។ល។
-
យ៉ាដាំ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យា អ. ថ. យ៉ា "ថ្នាំ" + ដាំ "ខ្មៅ") ជ័រជន្លាត់ដៃដែលផ្សំធ្វើជាថ្នាំមានសម្បុរខ្មៅ ក្លិនស្អុយឆួល ។
-
យ៉ាន័ត្ថុ
( ន.នាមសព្ទ )
[--ន៉ាត់]
(ស. ល. យា អ. ថ. យ៉ា "ថ្នាំ" + បា. នត្ថុ "ច្រមុះ; ដែលត្រូវប្រើតាមច្រមុះ") ថ្នាំផង់សម្រាប់ស្រូប ឬផ្លុំដោយបំពង់តូច ឲ្យចូលតាមរន្ធច្រមុះ ឲ្យកណ្ដាស់ធូរមុខធូរមាត់ ឬកែរោគផ្តាសាយជាដើម ។
-
យ៉ាបឆា
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
គ្រោតគ្រាត, មិនសុភាពរាបសា, ច្រឡោងខាម, ថោកទាប : ពាក្យយ៉ាបឆា (ម. ប្រ.) ។
-
យ៉ាប់
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យ័ប អ. ថ. យ៉ាប់ "ដុនដាប; ទ្រុឌទ្រោម; ច្របូកច្របល់,...") ដែលនឿយហត់ខ្លាំង; ដែលធ្ងន់ហួសកម្លាំង : ធ្វើការយ៉ាប់ណាស់; ការនុះយ៉ាប់ណាស់ ។
- យ៉ាប់យ៉ឺន (ស. យ័បយើន អ. ថ. យ៉ាប់យ៉ឺន “ដែលខូចវិនាស; ដែលទ្រុឌទ្រោមវិនាស”) ដែលដុនដាប, ត្រដាបត្រដួស, ដែលលំបាកខ្លាំង : ធ្វើការយ៉ាប់យ៉ឺន; ការយ៉ាប់យ៉ឺន ។
<< Prev 1 ... 15 16 17 18 19 20 Next >>