Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភោជន
( ន.នាមសព្ទ )
[--ជន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វត្ថុសម្រាប់បរិភោគ, អាហារ ។
- ភោគជនទាន (ភោ ជៈនៈ--) ការឲ្យភោជន (ជាទាន) ។
- ភោជនភណ្ឌ (ភោជនៈភ័ន) គ្រឿងបរិភោគ (គ្រឿងស៊ី) ។
- ភោជនភ័ស្តុ (ភោជៈនៈភ័ស) គ្រឿងបរិភោគផ្សេងៗ ។
-
ភោជនាគារ
( ន.នាមសព្ទ )
[ភោជៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ភោជន + អាគារ) ផ្ទះលក់ភោជន ។
-
ភោជនាហារ
( ន.នាមសព្ទ )
[ភោជៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ភោជន + អាហារ) អាហារសម្រាប់បរិភោគ ។
-
ភោជនីយ
( គុ.គុនសព្ទ )
[ភោជៈនី ឬ --នីយៈ ]
( បា.បាលី ( បាលីភាសា ) )
ដែលគួរបរិភោគ, សម្រាប់បរិភោគ ។ ន. អាហារដែលគួរបរិភោគ ។
- ភោជនីយដ្ឋាន ឬ--ស្ថាន (ភោជៈ--) កន្លែងសម្រាប់បរិភោគអាហារ ។
-
ភោជនីយសោភ័ណ
( ន.នាមសព្ទ )
[ភោជៈនី-- ]
or #NAME?
( បា.បាលី ( បាលីភាសា ) )
(< ភោជនីយ សំដៅសេចក្ដីថា “កន្លែងសម្រាប់បរិភោគអាហារ” + សោភណ ឬ សោភន “ល្អ”) ឈ្មោះប្រាសាទមួយក្នុងព្រះបរមរាជវាំងចតុម្មុខ (ក្រុងភ្នំពេញ) ជាកន្លែងសម្រាប់លៀងភ្ញៀវក្នុងព្រះរាជពិធីធំៗ ម្ដងៗ (ហៅយ៉ាងខ្លីត្រឹមតែ ប្រាសាទភោជនីយឬព្រះទីន័ងភោជនីយ ក៏បាន) ។
-
ភោជនីយាហារ
( ន.នាមសព្ទ )
[ភោជៈ-- ]
( បា.បាលី ( បាលីភាសា ) )
(< ភោជនីយ + អាហារ) អាហារដែលគួរបរិភោគ, អាហារសម្រាប់បរិភោគ ។ វេវ. ភោជនាហារ ច្រើននិយាយថា ខាទនីយភោជនីយាហារ បង្អែមនិងចម្អាប ។
-
ភោជ្ជភ័ស្តុ
( ន.នាមសព្ទ )
[ភោច-ភ័ស ]
or ភោជ្យ--
( បា.បាលី ( បាលីភាសា ) )
(< ភោជ្ជ “ដែលគួរបរិភោគ” + វត្ថុ; < ភោជ្យ + វស្ដុ) វត្ថុដែលគួរបរិភោគ, គ្រឿងស៊ីផ្សេងៗ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ភោជ្ជសាលី
( ន.នាមសព្ទ )
[ភោច-សាល៉ី ]
or ភោជ្យ--
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភោជ្ជ “ដែលគួរបរិភោគ” + សាលិ “ស្រូវសាលី”; < ភោជ្យ + ឝាលិ) ឈ្មោះស្រូវវិសេសពួកមួយ; ស្រូវខ្សាយឬពោត ក៏ថា ។ តាមរឿងរ៉ាវក្នុងប្រថមកល្បថា ស្រូវឥតសំបក គឺស្រូវដែលផ្លែចេញមក ជាគ្រាប់អង្ករស្រេចស្រាប់តែម្ដង ហៅថា ស្រូវសាលី, តែខ្មែរច្រើនហៅ ស្រូវភោជ្ជសាលី, អង្ករភោជ្ជសាលី ។
-
ភោមីរា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
កែវប្រពាល ។
-
ភោរភាវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពោលពាក្យពេញចំហឥតគម្រប, ដែលនិយាយឥតសំចៃ : មនុស្សភោរភាវ, សម្ដីភោរភាវ; និយាយភោរភាវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>