Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភុង
( ឧ.ឧទានសព្ទ )
សូរឮដោយធ្លាយឬបែកធុងទឹកឬក្អមទឹកជាដើម ។
-
ភុជង្គ
( ន.នាមសព្ទ )
[ភុជង់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភុជគ, ភុជង្គ, ភុជង្គម “សត្វទៅដោយល្បត់”) ពស់, នាគ ។
- ភុជង្គនាគ ខ្មែរប្រើសំដៅសេចក្ដីថា ពិភពនាគ) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិភព ផង) ។
-
ភុជង្គលីលា
( ន.នាមសព្ទ )
[ភុជង់-- ]
ឈ្មោះកាព្យមួយប្រភេទក្នុងមួយឃ្លាមានសង្កាត់បី, ត្រង់សង្កាត់ទី ១ មាន ៦ ពាក្យ, សង្កាត់ទី ២ និងទី ៣ មាន ៤ ពាក្យ ហៅថា បទភុជង្គលីលា, ដូចជា : ព្រីងព្រូសជន្លូសភ្លូភ្លង ក្រូចព្រៃអង្រ្គង ដុះដាសលាយគ្នា ។
-
ភុជិស្សជន
( ន.នាមសព្ទ )
[ភុដិស-សៈជន់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភុជិស្ស + ជន; ភុជិឞ្យ--) ជនអ្នកជា គឺអ្នកដែលឥតជំពាក់បំណុលគេឬដែលមិនមែនទាសៈ, ទាសីគេ ។
-
ភុជិស្សតា
( ន.នាមសព្ទ )
[ភុជិស-សៈ-- ]
or ភុជិស្សភាព
( បា.បាលី ( បាលីភាសា ) )
(--ភាវ) ភាវៈនៃអ្នកជា, ភាពជាអ្នកជា, ដំណើរឥតជំពាក់បំណុលគេ ។
-
ភុត្តសេស
( ន.នាមសព្ទ )
[ភុត-តៈសែស ]
or ភុត្តាវសេស
( បា.បាលី ( បាលីភាសា ) )
អាហារដែលសល់អំពីបរិភោគ, អាហារជាដែល, ជាសំណល់ ។
-
ភុម្មទេវតា
( ន.នាមសព្ទ )
[ភុម-មៈទេវៈ ដា ]
( បា.បាលី ( បាលីភាសា ) )
ទេវតាដែលអាស្រ័យនៅលើផ្ទៃដី ។
-
ភុយ
( ឧ.ឧទានសព្ទ )
សូរឮដោយខ្យល់ភើជាដើម ។
-
ភុល
( ឧ.ឧទានសព្ទ )
សូរឮដោយបក្សីស្ទុះហើរព្រមគ្នា ឬសូរទឹកខ្ពុរចេញជាដើម ។
-
ភុំភឿន
( ន.នាមសព្ទ )
ពួកក្លើ, គូកន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភឿន ផង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>