Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភិត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
(ភីត) ខ្លាច; ដែលខ្លាច : ឥតភិត, ភិតខ្លាច; ច្រើននិយាយផ្សំនឹងពាក្យ ភ័យ ថា : ភិតភ័យ ឬ ភ័យភិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ័យ)
-
ភិន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភិន្ន ជា គុ. “ដែលបែកហើយ, ធ្លាយហើយ; ដែលផ្សេងគ្នា...”) ស្លាកស្នាម, គ្រឿងសម្គាល់នៅរូបកាយ : មានភិន ។
- ភិនភាគ ចំណែកស្លាកស្នាមជាគ្រឿងសម្គាល់; រូបរាង, ទ្រង់ទ្រាយដែលមានគ្រឿងចំណាំឲ្យស្គាល់បាន ។
- ភិនភេទ ភេទដែលមានភិន, រូបរាងដែលមានសណ្ឋានឬមានលក្ខណៈផ្សេងគ្នា ។
-
ភិន្នបិតុក
( ន.នាមសព្ទ )
[--តុក ឬ ភិន-នៈប៉ិតុកៈ ]
or ភិន្នបិតុកៈ
( បា.បាលី ( បាលីភាសា ) )
បងប្អូនម្ដាយជាមួយឪពុកទីទៃ ។
-
ភិន្នោទរ
( ន.នាមសព្ទ )
[ភិន-នោ-ទ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< ភិន្ន “ផ្សេង, ទីទៃ” + ឧទរ “ពោះ, ផ្ទៃ”) បងប្អូនដែលកើតអំពីមាតាផ្សេងគ្នាតែរួមបិតាមួយ គឺបងប្អូនឪពុកជាមួយម្ដាយទីទៃ បងភិន្នោទរ, ប្អូនភិន្នោទរ ។
-
ភិយ្យោ
( គុ.គុនសព្ទ )
[ភី-យោ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភូយស៑) ច្រើន, លើសលែង, ពន់ពេក; និយាយថា ភិយ្យោសោ ក៏មាន (ច្រើនប្រើក្នុងកាព្យ) ។
-
ភិយ្យោភាព
( ន.នាមសព្ទ )
[ភី-យោភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភិយ្យោ + ភាវ; ភូយស៑--) ដំណើរច្រើនក្រៃលែង, ភាវៈលើសលែង; ប្រើជា គុ. ក៏បាន : មានអំណរជាភិយ្យោភាព ។
-
ភិល
or ភឹល
សូរឮដោយបក្សីស្ទុះហើរ ។
-
ភិសវង់
( កិ.កិរិយាសព្ទ )
[ភិសៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិស្មយ) វង្វេងស្មារតីដោយខ្លាច, ភាន់ភាំង, សង្ស័យ, ស្ងើច ឬស្ញែងដោយភាន់គំនិត ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “គួរឲ្យចាប់ចិត្តស្រឡាញ់, គួរឲ្យស្នេហា, ...” : បង ឬប្អូនភិសវង់, គួរឲ្យភិសវង់ ។
-
ភី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានអាការ ឬឫកពាសង្ហារ, ហ៊ឺហា, ក្រអឺត : ដើរភី, តែងខ្លួនដើរភីចុះភីឡើង ។
-
ភីង
( ឧ.ឧទានសព្ទ )
សូរឮដោយរលំ, ដួល, ធ្លាក់, សំពងអ្វីៗដែលខ្ទរ, ស្ពោត ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>