Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភាតុបុត្ត
( ន.នាមសព្ទ )
[--បុត]
or ភាតុបុត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--បុត្ត; ភ្រាត្ឫ + បុត្រ) កូនប្រុសរបស់បងប្រុស ឬរបស់ប្អូនប្រុស (ក្មួយប្រុស); បើក្មួយស្រីជា ភាតុធីតា ឬ ភាតុបុត្រី (រ. ស.) ។
-
ភាន
( បុ. ស.បុរិសសព្ទនាម )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
គេហ៍; ពាក្យសម្រាប់ប្ដីហៅប្រពន្ធ ក្នុងទីចំពោះមុខដោយស្មោះស្មើ ជាសម្ដីរាបសារបស់ប្រជាពលរដ្ឋក្នុងបុរាណសម័យ : ម្នាលភាន, ភានអើយបាយឆ្អិនហើយឬនៅ ?; សម្រាប់ប្រពន្ធហៅប្ដីក៏បាន ។
-
ភានុ
or ភានុមា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាណុ និង ភាណុមា) ។
-
ភាន់
( កិ.កិរិយាសព្ទ )
or ភ័ន្ត
( បា.បាលី ( បាលីភាសា ) )
(ភន្ត “ភ្ញាក់, ភ្ញាក់ផ្អើល; ច្រឡំ, ស្រឡាំងកាំង, មិងមាំង”) ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវខុសទំនង (ភ័ន្ត មិនសូវប្រើ ច្រើនប្រើតែ ភាន់ មកយូរហើយ) : ភាន់គំនិត, ភាន់ស្មារតី, ភាន់ដំណើរ, ភាន់ផ្លូវ ។
- ភាន់ច្រឡំ ច្រឡំដោយភាន់ ។
- ភាន់ប្រែ កើតចលាចលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯង ដរាបដល់ប្រែកិច្ចរាជការផែនដី, ប្រែផែនដី ឬខូចទឹកដីព្រោះភាន់គំនិត : ស្រុកកើតភាន់ប្រែ ។
- ភាន់ភាំង ភាំង, ស្រឡាំងកាំង ព្រោះភាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភប់ ផង) ។
-
ភាព
( ន.នាមសព្ទ )
[ភាប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភាវ) ភាវៈ; បែប, បែបបទ; លំនាំ, លំនាំសមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ : ភាពល្អ, ភាពអាក្រក់, ភាពសមរម្យ, ភាពព្រហើន, ភាពត្រឹមត្រូវ; ភាពធាត់, ភាពស្គម, ភាពបុរស, ភាពស្ត្រី ។ល។
- បែបភាព បែបបទ; គម្រូ, សំណាក ។
- បុរិសភាព ភេទប្រុស ។
- ស្ត្រីភាព ឬ - ឥត្ថីភាព ភេទស្រី ។ល។
-
ភាពយន្ត
( ន.នាមសព្ទ )
[ភាប-យន់ ]
រូបថតផ្តិតភ្ជាប់នឹងហ៊្វិល្មសម្រាប់បញ្ចាំងឆ្លុះស្រមោលឲ្យឃើញជារូបផ្សេងៗ តាមដំណើរទំនងដែលបានថតមក : ទៅមើលភាពយន្ត, ភាពយន្តនេះល្អមើលណាស់ ។ ពាក្យសាមញ្ញដែលធ្លាប់ហៅមកថា កុន ដែលក្លាយពីពាក្យ កល ស. អ. ថ. កុន ។
-
ភាយ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ខ្ជោលឡើង; ដែលសាយក្លិនចេញ; ដែលសាយឡើង, ដែលសាយរាយចេញ : ទឹកភាយ; ធុំក្លិនភាយ, ក្រអូបភាយៗ ។
- ដំណឹងសាយភាយ ដំណឹងដែលសាយរាយពេញពាស ។ ភរភាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភរ) ។
-
ភារ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ភ័ស្តុ ថា :
- ភ័ស្តុភារ វត្ថុជាអាករ, តង្វាយ, ជំនូន ។ ភ័ស្តុភារបណ្ណាការ អាករជាជំនូនផ្សេងៗដែលគេផ្ញើមកជូនឬ ដែលគេយកមកឲ្យ ។
-
ភារកិច្ច
( ន.នាមសព្ទ )
[ភារៈកិច]
កិច្ចការធ្ងន់, កិច្ចការដែលត្រូវធ្វើយ៉ាងធ្ងន់ ឧ. ខ្ញុំមានភារកិច្ចត្រូវចិញ្ចឹមអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អ ។
-
ភារត
( ន.នាមសព្ទ )
[ភារៈតៈ ]
or ភារតៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះរឿងនិទានមួយ មានសេចក្ដីពិស្ដារវែងឆ្ងាយក្នុងប្រទេសឥណ្ឌាពីព្រេងនាយ ទាក់ទងដោយពូជវង្សមហាក្សត្រទ្រង់ព្រះនាមភារតៈ; ខ្មែរក្នុងសម័យបុរាណ រាប់អានគោរពថាជារឿងស័ក្តិសិទ្ធិ (ហៅថា មហាភារតៈ ក៏បាន) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>