Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភូមិសាស្ត្រ
( ន.នាមសព្ទ )
[ភូ-មិសាស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភូមិ + ឝាស្ត្រ; ភូមិ + សត្ថ) គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាព ឬប្រភេទនៃផែនដីជាដើម តាមរបៀបវិទ្យាសាស្ត្រ : រៀនភូមិសាស្ត្រ (បារ. Géographie)។
- ភូមិសាស្ត្រាចារ្យ គ្រូបង្រៀនភូមិសាស្ត្រ ។
- ភូមិសាស្ត្រិន អ្នកចេះភូមិសាស្រ្ត ។
-
ភូមី
( ន.នាមសព្ទ )
ពាក្យប្រើក្លាយមកអំពី ភូមិ; ខ្មែរប្រើក្នុងកាព្យសំដៅសេចក្ដីថា ព្រះរាជា ក៏មាន : ព្រះភូមី ។
-
ភូមេន្ទ្រ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិន្ទ) ។
-
ភូមោ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភមូ) ។
-
ភូវន័យ
( ន.នាមសព្ទ )
[ភូវៈនៃ]
( បា.បាលី ( បាលីភាសា ) )
(ភូ > ភូវ “ផែនដី” + នយ “នាំ; អ្នកដឹកនាំ”) អ្នកដឹកនាំប្រជានិករ ដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ.... (ព្រះរាជា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូបាល ទៀតផង ។
-
ភូវាំង
( ន.នាមសព្ទ )
សត្វស្លាបមួយប្រភេទរូបភាពស្រដៀងនឹងកេងកង ច្រើននៅព្រៃភ្នំ សម្រែករបស់វាគួរឲ្យខ្លាច ។
-
ភូស
( ឧ.ឧទានសព្ទ )
or ភូះ
សូរឮដោយវាយឬទង្គុកទង្គិចអ្វីៗដែលស្ពោត, ដែលមានប្រហោង ។
-
ភូសា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភូឞា) សំពត់សម្រាប់ស្លៀកពាក់, គ្រឿងស្លៀកពាក់; គ្រឿងតែងខ្លួន; (រ. ស.) : ព្រះភូសា (រាជសព្ទបុរាណប្រើចំពោះតែអាវសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះពស្ត្រព្រះភូសា សំពត់ស្លៀកនិងអាវសម្រាប់ក្សត្រិយ៍ទ្រង់) ។
-
ភូសាមាលា
( ន.នាមសព្ទ )
អ្នកថែរក្សាគ្រឿងតែងព្រះអង្គ (សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ) : ក្រុមភូសាមាលា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូសា និង មាលា ផង) ។
-
ភូះ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូស) ។
<< Prev 1 ... 15 16 17 18 19 20 Next >>