Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភូះ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូស) ។
-
ភួង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ព្វង អ. ថ. ភួង) កម្រង, ចង្កោម : ភួងផ្កា ។
- ភួងមាលា ចង្កោម, សំណុំឬបាច់ផ្កាក្រង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ភួងមាល័យ ក៏បាន) ។
-
ភួយ
( ន.នាមសព្ទ )
មើលក្នុងពាក្យ ផួយ ។
-
ភើ
( កិ.កិរិយាសព្ទ )
ចេញខ្យល់តាមមាត់ដោយឆ្អែតអាហារឬដោយខ្យល់ច្រើនក្នុងពោះច្រាលឡើង ។ ន. ដំណើរភើ, ខ្យល់ដែលភើចេញមក ។
-
ភើច
( កិ.កិរិយាសព្ទ )
ចាប់រោចយកឬចាប់ទាញចេញឲ្យដោយមកដោយឡែក : ភើចឧស, ភើចកណ្ដាប់ស្រូវ ។
-
ភើតៗ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ផើតៗ; ហើបៗ ។
-
ភឿន
( ន.នាមសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
ក្លើ; មិត្រសំឡាញ់យ៉ាងស្និទ្ធ; គ្នា; អ្នកដែលនៅជាមួយគ្នា ។
-
ភៀស
( កិ.កិរិយាសព្ទ )
វេះឬដោះគេចចេញបំបាត់ខ្លួន; គេចចេញដោយក្លែងខ្លួន ឬប្លែងឈ្មោះមិនឲ្យគេស្គាល់ : ភៀសចេញបាត់; ភៀសខ្លួន ។ ភៀស នេះជាពាក្យឃ្លាតក្លាយឆ្ងាយមកពីពាក្យ វេស បា. ដូចជា អញ្ញាតកវេស “ការគេចខ្លួនមិនឲ្យគេស្គាល់” នោះទេដឹង ( ? ) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អញ្ញាតកវេស និង អញ្ញាតកវេសក ទៀតផង) ។
-
ភេ
( ន.នាមសព្ទ )
សត្វចតុប្បាទមួយប្រភេទ រាងតូចស្ដឺតខាងមុខធំរលខាងក្រោយ កម្ពស់ប្រហែលនឹងឆ្មា រោមខ្លី សម្បុរក្រមៅរលើប នៅអាស្រ័យតាមទីក្បែរមាត់ទឹក ចេះហែលទឹកទាំងមុជទឹកក៏ស្ទាត់ផងដែរ មានមច្ឆជាតិជាអាហារ ។
-
ភេជ្ជរូប
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភេច-ជៈរូប ]
( បា.បាលី ( បាលីភាសា ) )
(ដែលមានសភាពឆាប់ធ្លុះធ្លាយ, ឆាប់បែក, ដែលមិនជាប់បានយូរ, ឆាប់ខូច, មិនជាស្ថាពរ : របស់ភេជ្ជរូប ។ ព. ផ្ទ. អភេជ្ជរូប ។
<< Prev 1 ... 15 16 17 18 19 20 Next >>