Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពន្លឹក
( គុ.គុនសព្ទ )
ដែលគួរភ្លឹក, គួរស្បើម : កាចពន្លឹក, ភ័យពន្លឹក ឬភ័យដ៏ពន្លឹក, ភ្លើងឆេះផ្ទះពេញទាំងភូមិជាអគ្គិភ័យដ៏ពន្លឹក ។ កុំច្រឡំប្រើពាក្យនេះថា អរពន្លឹក, សប្បាយពន្លឹក ព្រោះពុំមែនជាហេតុគួរឲ្យភ្លឹកឲ្យភ្លេចឲ្យស្លន់ភ័ន្តគំនិតទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប្បដិភ័យ ទៀតផង ។
-
ពន្លឹប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលឹប : ពន្លឹបប្រឆេះចង្កៀង ។
-
ពន្លឺ
( ន.នាមសព្ទ )
រស្មីដែលភ្លឺ, សភាវៈដែលភ្លឺ : ពន្លឺព្រះអាទិត្យ, ពន្លឺភ្លើង, ពន្លឺព្រះច័ន្ទ, ពន្លឺប្រាជ្ញា ។
-
ពន្លុង
( ន.នាមសព្ទ )
ឫស្សីខ្ចីដែលកំពុងបែកមែក ឬខ្នួច, ចំណងដែលធ្វើដោយខ្នងឫស្សី : ពន្លុងចងបង្អោងត្នោត ។
-
ពន្លុត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលុតជង្គង់; ធ្វើឲ្យថ្លា, ធ្វើរបូត : ពន្លុតឲ្យដំរីទ្រោមក្នុងទឹក ។
-
ពន្លុន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលុន : ពន្លុនសេះ ។
-
ពន្លូក
( ន.នាមសព្ទ )
ដំណើរភ្លូត, អាការដែលភ្លូត គឺការផ្អើលភ្លូកចុះចូលដោយស៊ប់ចិត្ត : បាក់ពន្លូក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាក់ ផង) ។
-
ពន្លូច
( កិ.កិរិយាសព្ទ )
បញ្ចេញឲ្យលៀនចេញពីក្នុងស្រោមឬពីក្នុងក្លែប, ពីក្នុងសំបក (ព. អា.; ព. គ. ថា : បន្លិច, បញ្ចេញ) ។
-
ពន្លូត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលូត; បំផ្លើស : ពន្លូតសម្ដី ។
-
ពន្លូន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលូន, បង្ខំឲ្យលូន ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>