Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បកិណ្ណក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ប៉ៈកិន-ណៈ កៈ ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បកិណ្ណក; ប្រកិណ៌ក) ដែលជារបស់រាយរង, រាត់រាយ, បន្ទាប់បន្សំ : របស់បកិណ្ណកៈ ។
- បកិណ្ណកកថា កថារាយរង, បន្ទាប់បន្សំ ។
-
បកោដិ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ប៉កោត ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះបកតិសំខ្យាថ្នាក់ខ្ពស់ចំនួនមួយរយសែនកោដិ (មានសូន្យ ១៤) ។
-
បក់
( កិ.កិរិយាសព្ទ )
ធ្វើអវយវៈដែលអាចកម្រើកបានឲ្យកម្រើក : បក់កន្ទុយ, បក់ស្លឹកត្រចៀក, បក់ដៃ ។ កោយប្រមូលឲ្យមានខ្យល់ ឬបោយផ្ងុបឲ្យមានខ្យល់ : បក់ផ្លិត, ដេកមិនលក់បក់មិនរហើយ ។ ផាត់ចេញ : បក់មូស, បក់ផ្សែងចេញ ។
- បក់បោយ បក់ផងបោយផង ។
- ខ្យល់បក់រំភើយៗ ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល ។ល។
-
បក្ខ
( ន.នាមសព្ទ )
[ប៉័ក ដូចគ្នាទាំងពីរ ]
or បក្ស
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចំណែក, ប៉ែក; ចំណែកខែ (កន្លះខែ); ចំអេងស្លាប; ពួក ។ល។ ច្រើននិយាយថា បក្ខពួក ឬ ពួកបក្ខ ឬថា ស្ម័គ្របក្ខពួក។ គណៈបក្ខ ឬ គណៈបក្ស (គណៈ “ពួក, គ្នា, គ្នីគ្នា” + បក្ខ ឬ បក្ស “ប៉ែក, ប៉ែកខាង”) ជាពាក្យផ្សំដោយសន្មតិប្រើ, មានអត្ថន័យថា ពួកមានគ្នាច្រើន ឬថា ពួកទីទៃពីគ្នា; ប្រើជា គណព័គ្គ ក៏បាន (មកពី គណៈ និង វគ្គ, វ > ព) ។
-
បក្ខគណនា
( ន.នាមសព្ទ )
[ប៉័ក-ខៈគៈ ណៈនា ]
( បា.បាលី ( បាលីភាសា ) )
ការរាប់បក្ខ គឺរាប់ឲ្យដឹងចំណែកថ្ងៃខែខ្នើតរនោច (តាមដំណើរព្រះចន្ទ្រ ឬតាមដំណើរព្រះអាទិត្យ) ។
-
បក្ខព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-ព័ន ]
or បក្សព័ន្ធ
( បា. សំ. ក្ល.បាលីនិងសំស្រ្កឹតក្លាយ )
ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ : បក្ខព័ន្ធនៃសាធារណរដ្ឋ, បក្សព័ន្ធខាងសង្រ្គាម, បក្សព័ន្ធខាងសន្តិភាព ។ (បារ. Partisan) ។
-
បក្ខសម្ព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-សំ-ព័ន ]
or បក្សសម្ព័ន្ធ
( បា. ឬ សំ. ក្ល.None )
ការចងបាច់គ្នាជាពួកជាក្រុម ដើម្បីពង្រឹងកម្លាំងឲ្យបានរឹងប៉ឹងមុតមាំ; ពួកមនុស្សឬប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជាពួកដើម្បីប្រឆាំងទប់ទល់នឹងខ្មាំងសត្រូវ : ប្រទេសនេះមានបក្ខសម្ព័ន្ធដ៏រឹងប៉ឹងណាស់ សត្រូវមិនអាចនឹងចូលលុកលុយជិះជាន់បានតាមអំពើចិត្តទេ ។ (បារ. Clanligue) ។
-
បក្ស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បក្ខ) ។
-
បក្សា
( ន.នាមសព្ទ )
[ប័ក-សា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បក្ខា “ចំណែកទាំងឡាយ, ស្លាបទាំងឡាយ,...”) សត្វស្លាបទាំងឡាយ (ខ្មែរយើងប្រើតាមទម្លាប់ សំដៅចំពោះតែពួកសត្វស្លាបឈ្មោល) ។
-
បក្សី
( ន.នាមសព្ទ )
[ប័ក-សី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បក្សិន៑ > បក្សី; បក្ខី) សត្វមានស្លាប (សត្វស្លាប) : ខ្មែរយើងច្រើនហៅចំពោះតែសត្វស្លាបញី; ប៉ុន្តែ សំ. បក្សិណី; បា. បក្ខិនី “សត្វស្លាបញី” ។
<< Prev 1 2 3 4 5 6 ... 20 Next >>