Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្វាង
( ន.នាមសព្ទ )
ឈ្មោះត្រែងស្លឹកធំ : ត្រែងថ្វាង ។
-
ថ្វាត់
( ន.នាមសព្ទ )
ប្រាដកដូចដែល (សម្រាប់ប្រើតែក្នុងពាក្យកាព្យ) : ...ស្ដេចចរយាត្រាដល់ឋានវិញថ្វាត់ ។
-
ថ្វាត់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ថ្វាយ (សម្រាប់ប្រើតែក្នុងពាក្យកាព្យ) : លើកករប្រណម្យ ថ្វាត់ថ្វាយបង្គំ ចំពោះត្រៃរ័ត្ន... ។
-
ថ្វាយ
( កិ.កិរិយាសព្ទ )
ឲ្យ, ប្រគល់, បូជា (រ. ស.) : ថ្វាយគ្រឿងបណ្ណាការ ។
-
ថ្វាយបង្គំ
( កិ.កិរិយាសព្ទ )
សំពះ (រ. ស.); ពាក្យនេះប្រើសាធារណៈដល់មកភិក្ខុសង្ឃផង តាមសណ្ដាប់សេចក្ដីគោរព ។
-
ថ្វិច
( ឧ.ឧទានសព្ទ )
សូរឮដោយស្ដោះទឹកមាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្វិច) ។
-
ថ្វី !
( និ.និបាតសព្ទ )
ពាក្យសម្រាប់សួររកហេតុ, រកដំណើរ : ថ្វីក៏យំ ? ហេតុអ្វីក៏យំ ?
-
ថ្វីគំនិត
( ន.នាមសព្ទ )
ផ្លូវគំនិតដ៏មោះមុត, ដ៏ប៉ិនប្រសប់, ដ៏ជំនាញ : ការរាវរកផ្លូវរកឧបាយឲ្យសាធារណជនបានសុខចម្រើន ជាថ្វីគំនិតនៃអ្នកប្រាជ្ញ ។
-
ថ្វីដៃ
( ន.នាមសព្ទ )
ស្នាដៃ, បំណាច់ដៃ : ធ្វើការយកថ្វីដៃ, មនុស្សមានថ្វីដៃ, ក្បាច់ចម្លាក់គ្រប់សិលាប្រាសាទបុរាណក្នុងកម្ពុជរដ្ឋ សុទ្ធតែជាថ្វីដៃនៃពួកជាងខ្មែរក្នុងសម័យនោះ ។
-
ថ្វីហៈថ្វីហើយ?
( ន.នាមសព្ទ )
ចុះម្ដេចឡើយ ? ចុះហេតុអ្វី ? : ឱ ! អមិត្តតាបនាអើយ ថ្វីហៈថ្វីហើយ ក៏នាងយំ ? (មហាវេសន្តរជាតក-កណ្ឌជូជក) ។
<< Prev 1 ... 15 16 17 18 19 20 Next >>