Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្លា
( គុ.គុនសព្ទ )
ដែលជ្រះស្រឡះឥតមន្ទិល : ទឹកថ្លា ។
-
ថ្លាង
( ន.នាមសព្ទ )
ឆ្នាំងធំមានមាត់ធំ, ធ្វើដោយដី ។
-
ថ្លាញ់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ។
-
ថ្លាន់
( ន.នាមសព្ទ )
ឈ្មោះពស់មួយប្រភេទ ខ្លួនធំឥតមានពិស តែមានកម្លាំងខ្លាំង អាចរឹតរួតសត្វម្រឹគយកជាអាហារបាន ។
-
ថ្លឹង
( កិ.កិរិយាសព្ទ )
លើកស្ទង់ទម្ងន់ : ថ្លឹងមាស, ថ្លឹងទោស ។
-
ថ្លឹង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ មានរាងជាស្នូកវែងមានដងចងប្រយោលភ្ជាប់មកនឹងក្បាលស្នូក មានជណ្ដើរសម្រាប់ឡើងចុះជាន់ក្បាលស្នូកពន្លិច យកទឹកយោងចាក់បង្ហូរដាក់ស្រែ, ច្រើនប្រើធ្វើស្រែប្រាំង : ដងថ្លឹង, កំពីងថ្លឹង, ជាន់ថ្លឹង ។
-
ថ្លុក
( ន.នាមសព្ទ )
ទីដីក្រហូងដែលដក់ទឹកភ្លៀងក្នុងរដូវវស្សា តែតូចជាងត្រពាំង, ច្រើនកើតដោយសារក្របីដេក, ដោយសារទឹកហូរច្រោះ ឬមានកាប់ដីឲ្យមានជាក្រហូង ។ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូងខ្លះ មានជង្ហុកខ្លះ ។
-
ថ្លើង
( ន.នាមសព្ទ )
អ្នកដែលឡើងចាង, ដែលព្រហើន, មហាត ។ ថ្លើងបះ ពួកថ្លើងបះបោរមិនគោរពច្បាប់ឬអាជ្ញា (ឧទ្ទាមបះ) ។
-
ថ្លើម
( ន.នាមសព្ទ )
អាការៈក្នុងខ្លួនមនុស្សសត្វ ដែលជាពួកប្រមាត់បេះដូង ។ ថ្លើមធំ (ព. ប្រ.) ចិត្តធំ, ព្រហើន : ឥឡូវនេះអាឯងថ្លើមធំហើយឥតកោតញញើតនរណាទេ !
-
ថ្លើមអណ្ដើក
( ន.នាមសព្ទ )
ឈ្មោះឈើរនាមមួយប្រភេទ : ដើមថ្លើមអណ្ដើក ។ ឈ្មោះថ្មមួយប្រភេទពណ៌ក្រមៅ : ថ្មថ្លើមអណ្ដើក ។
<< Prev 1 ... 15 16 17 18 19 20 Next >>