Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តាជី
( ន.នាមសព្ទ )
បុរសដែលកោរសក់ ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ តែមិនមែនបួសជាសាមណេរទេ ។ សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះ ពាក្យបុរាណក៏ហៅដោយគោរពថា តាជី បានដែរ ។ ព. ផ្ទ. ដូនជី, យាយជី, នាងជី ។
-
តាដត់
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រដក់ ឬ តាដក់) ។
-
តាណី
( ន.នាមសព្ទ )
or តានី
ពួកមនុស្សជាតិជ្វា នៅក្នុងប្រទេសប៉័ត្តាណី ឬ ប៉័ត្តានី ។ អ្វីមួយដែលជាប់ដោយពូជមក ឬមានមកអំពីប្រទេសនោះក៏ហៅ តាណី ដែរ ដូចយ៉ាង ចេកជ្វាតាណី, ប្រេងតាណី ជាដើម ។
-
តាត
( ន.នាមសព្ទ )
ឈ្មោះស្បៃមួយប្រភេទ ត្បាញលាយសរសៃសូត្រនិងសរសៃស្ពាន់ឬប្រាក់ (ច្រើននាំមកពីប្រទេសឥណ្ឌា) ។
-
តាត្រៅ
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ មានខ្លឹមជាប់ប្រើការបានយូរអង្វែង : តាត្រៅជាឈើងាយដាំ គួរប្រជាពលរដ្ឋពេញចិត្តខំប្រឹងដាំឲ្យកាន់តែចម្រើនឡើង ។
-
តាន
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ ច្រើនកើតត្រង់បាតដៃ បាតជើងមនុស្ស បណ្ដាលឲ្យស្បែកដៃជើងឡើងក្រាស់ពុកផុយៗ កើតក្នុងកាលដែលមានជំងឺធ្ងន់ ដោយខានងូតទឹកយូរ : គ្រុនកើតតាន ។ រោគដែលកើតនៅកមាន់រហូតដល់ក្បាលឡើងសម្បុរ-សពុកផុយៗ ក៏ហៅ តាន ដែរ :
- តានមាន់ ។
-
តានតឹង
( កិ.កិរិយាសព្ទ )
តឹងចង្អៀតណែនក្នុងចិត្ត, ទង្គឹះក្នុងចិត្ត, តឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្ដាំងនៅក្នុងចិត្ត ។
-
តាន់
( គុ.គុនសព្ទ )
ដែលជិតស្និទ្ធឥតមានប្រហោង : ឈើតាន់, ថ្មតាន់ ។ របស់ដែលធ្លាប់មានប្រហោង ហើយប្រែជាឥតប្រហោងវិញ : ខ្នាយតាន់ជាដើម ។
-
តាប
( ន.នាមសព្ទ )
ឈ្មោះគ្រឿងប្រដាប់មានរូបសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ សម្រាប់ដាក់គ្របត្រង់ខ្វែងសង្វារ (គ្រឿងប្រដាប់ល្ខោន);
- តាបទិស គឺតាបដែលដាក់ភ្ជាប់នឹងសង្វារត្រង់ចង្កេះនិងខ្នង;
- តាបទ្រូង គឺតាបដែលដាក់គ្របចំត្រង់ទ្រូង ។
-
តាបស
( ន.នាមសព្ទ )
[--បស់ ]
( បា.បាលី ( បាលីភាសា ) )
អ្នកបួសខាងក្រៅពុទ្ធសាសនា គាន់ព្រហ្មណចរិយធម៌ វៀរចាកមេថុនធម្ម ប្រព្រឹត្តកាន់តបៈ (ឥសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>