Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តម្រេក
( ន.នាមសព្ទ )
[តំ-រ៉េក ]
សេចក្ដីត្រេក : មានតម្រេក, កើតតម្រេក, ឥតតម្រេក ។
-
តម្លង់
( គុ.គុនសព្ទ, ន.នាមសព្ទ )
[តំ-ល៉ង់]
មនុស្សឬសត្វដែលថ្លង់ : មេតម្លង់, អាតម្លង់ (ព. ទ្រ. ព. ម.) ។ ព. រ. ថា ថ្លង់ : មនុស្សថ្លង់, គាត់ថ្លង់ស្ដាប់មិនសូវឮទេ ។ ព. គ. ថា ធ្ងន់ត្រចៀក : គត់ធ្ងន់ត្រចៀក : គាត់ធ្ងន់ត្រចៀកស្ដាប់មិនសូវឮទេ ។ ព. ខ្ព. ថា ហ៊ឹង ឬ ហ៊ឹងត្រចៀក (ជាពាក្យសម្រាលដោយមិនហ៊ានចេញថា ថ្លង់) ។ កិ. ឬ កិ. វិ. ធ្វើឲ្យហ៊ឹងស្ដាប់ពុំឮ, ធ្វើឲ្យថ្លង់អផ្សុកត្រចៀក : កុំតម្លង់គេ; និយាយតម្លង់រកតែនឹងដេកពុំបាន ។
-
តម្លា
( ន.នាមសព្ទ )
[តំ-ល៉ា ]
ដំណើរធ្វើឲ្យថ្លា, សេចក្ដីថ្លា, សភាពដែលរងថ្លា : មានចិត្តកាត់តម្លាសទ្ធា គឺមានចិត្តជ្រះថ្លាជឿ (ប្រើចំពោះតែចិត្តជាកុសល) ។
-
តម្លឹង
( ន.នាមសព្ទ )
[តំ-ល៉ឹង ]
ឈ្មោះទម្ងន់ដែលថ្លឹងមានចំនួន ១០ ជី : មាសមួយតម្លឹង ។
-
តម្លុញ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[តំ-ល៉ុញ ]
អ្វីៗដែលថ្លុញ; ដែលមូលថ្លុញ ។ ពាក្យទំយើសម្រាប់ហៅមនុស្សប្រុសដែលស្និទ្ធស្នាល ឬដែលស្រឡាញ់ទុកចិត្តណាស់ : អ្នកតម្លុញ, អ្នកតម្លុញមាស-បង ។
-
តម្លៃ
( ន.នាមសព្ទ )
[តំ-ល៉ៃ]
អ្វីៗដែលថ្លៃ, ប្រាក់ដែលត្រូវសងដល់អ្នកដទៃដោយខ្លួនបានទិញវត្ថុអ្វីៗពីគេ : របស់មានតម្លៃ, អស់តម្លៃ, ចុះតម្លៃ, សងតម្លៃ ។
-
តម្លោះ
( កិ.កិរិយាសព្ទ )
[តំ-ល៉ោះ ]
ធ្វើឲ្យថ្លោះ, ធ្វើឲ្យភ្លាត់ឬឲ្យរបូត, បន្ធូររបស់ដែលបានដំឡើងហើយឲ្យធូរ : តម្លោះស្នា, តម្លោះកៃកាំភ្លើង, តម្លោះឆត្រ ។ បញ្ចុះឲ្យទាបឲ្យតិច, បន្ថយ, បន្ទាបមកវិញ : តម្លោះអំណាច, តម្លោះបុណ្យស័ក្ដិ (ព. ប្រ.) ។
-
តម្អឹង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រឹងត្អឹង, រឹងទទឹង, កៀចក្រាញ : មានសំបុត្រតឿនឲ្យមក ៣ ដងហើយ គាត់តម្អឹងមិនព្រមមក ... ។
-
តម្អូញ
( ន.នាមសព្ទ )
ពាក្យត្អូញ, ការត្អូញត្អែរ : វាចេះតែមានតម្អូញថាក្រ (ប្រើជា កិ. ថា វាចេះតែតម្អូញថាក្រ វិញក៏បាន) ។
-
តយ
( ន.នាមសព្ទ )
បំពង់មានសណ្ឋានជមប្រួមចុង សម្រាប់ដងថ្នាំត្រាំច្រកគោ, ក្របី, សេះ, ជាដើម ឬសម្រាប់ដាក់ទឹកជម្រះអាចម៍ ( ហៅតាមទម្លាប់ស្រុក; ច្រើនហៅ បំពង់ច្រកថ្នាំ, បំពង់ជម្រះ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>