Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តយង៉យ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានលំនាំដំណើរកន្ដើយហាក់ដូចពុំដឹង ពុំយល់, ពុំនឹកនា : ដើរតយង៉យ, ដំណើរតយង៉យ ។
-
តរង្គគតិ
( ន.នាមសព្ទ )
[តៈ-រ៉័ងគៈ-- ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះបទមួយមានលំនាំយោលខ្ពស់ៗទាបៗ ដូចជារលកទឹក (ប្រើក្នុងភាសាបាលីឬប្រើជាភាសាខ្មែរក៏បាន) ។
-
តរុណ
( គុ.គុនសព្ទ )
[តៈរ៉ុន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តរូណ) ដែលនៅក្មេង, ដែលនៅខ្ចី ... ។
-
តរុណី
( ន.នាមសព្ទ )
[តៈរ៉ុ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តរូណី) ស្រ្តីក្រមុំ, នាងក្រមុំ ។
-
តរុណបុត្ត
( ន.នាមសព្ទ )
[តៈរ៉ុណៈបុត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តរូណបុត្រ) កូនខ្ចី ។
-
តរុណភាព
( ន.នាមសព្ទ )
[តៈ-រ៉ុណៈ-- ]
( បា.បាលី ( បាលីភាសា ) )
(តរុណភាវ) ភាពដែលនៅក្មេងឬនៅជំទង់, វ័យដែលនៅកំលោះ-ក្រមុំ គឺវ័យ វ័យរបស់មនុស្សបន្ទាប់ពីកុមារភាព ។
-
តរុណវ័យ
( ន.នាមសព្ទ )
[តៈរុណៈវៃ ]
( បា.បាលី ( បាលីភាសា ) )
(--វយ) វ័យក្មេង, កំលោះ-ក្រមុំ ។
-
តវ៉ា
( កិ.កិរិយាសព្ទ )
[ត-- ]
(មើលក្នុងពាក្យ ត) ។
-
តា
( ន.នាមសព្ទ )
ឪពុករបស់បិតាឬរបស់មាតា (ជីតា) ។ ពាក្យសម្រាប់ហៅបុរសចាស់ដែលគួរទុកដាក់ជាជីតាបាន ។
-
តាក
( ន.នាមសព្ទ )
ឆ្នៀងដែលតភ្ជាប់ពីផ្ទះសម្រាប់ដាក់អ្វីៗផ្សេងៗ : តតាកប្រមាណជាពីរម៉ែត្រទៀត ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>