Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចម្រោក
( កិ.កិរិយាសព្ទ )
ស្រោចឬចាក់វត្ថុរាវមានទឹកជាដើម, បង្ហៀរលើ ឧ. ចម្រោកទឹកលើដំណាំ, ចម្រោកទឹកមន្ត ។ តែពាក្យមិនសូវមានប្រើទេ ។
-
ចម្រោះ
( ន.នាមសព្ទ )
[ចំ-រ៉ោះ ]
ដំណើរដែលច្រោះ : ចម្រោះភ្នំ, ចម្រោះច្រាំងទន្លេ ។
-
ចម្លង
( កិ.កិរិយាសព្ទ )
[ចំ-ល៉ង ]
ធ្វើឲ្យឆ្លង, នាំពីត្រើយម្ខាងទៅត្រើយម្ខាង, ផ្ទេរពីទីមួយទៅទីមួយ, កត់ ឬ សរសេរពីច្បាប់មួយទៅដាក់ក្នុងច្បាប់មួយទៀត : ចែវទូកចម្លងមនុស្ស; ចម្លងសំបុត្រ, ចម្លងសាស្ត្រា ។
- ចម្លងគ្រោះ គឺ រំដោះគ្រោះ ។
- ចម្លងជំងឺ គឺនាំឲ្យឆ្លងជំងឺ ។
-
ចម្លាក់
( ន.នាមសព្ទ )
[ចំ-ល៉ាក់ ]
រូប ឬក្បាច់ដែលគេឆ្លាក់ (ការរចនា) ។
-
ចម្លើយ
( ន.នាមសព្ទ )
[ចំ-ល៉ើយ ]
ពាក្យឆ្លើយ ។
-
ចម្លែក
( គុ.គុនសព្ទ )
[ចំ-ល៉ែក ]
ប្លែកពីគេ, ដែលផ្សេងដោយឡែក, ដែលមិនធ្លាប់ប្រទះឃើញ : របស់ចម្លែក, មានមនុស្សចម្លែកចូលមកក្នុងភូមិ ។
-
ចម្អាប
( ន.នាមសព្ទ )
[ចំ-អាប ]
អាហារដែលមានរសទីទៃពីផ្អែម គឺដែលមានឱជារសដោយលាយឆ្អាប (ធ្វើឲ្យដោយត្រីនិងសាច់ជាដើម) ។ ពាក្យផ្ទុយ បង្អែម ។
-
ចម្អិន
( កិ.កិរិយាសព្ទ )
[ចំ-អិន ]
ធ្វើឲ្យឆ្អិនដោយអំណាចចំហាយក្ដៅ : ចម្អិនបាយ, ចម្អិនម្ហូប ។
-
ចម្អឹង
( គុ.គុនសព្ទ )
[ចំ-អឹង ]
ដែលច្រើនតែឆ្អឹង : ត្រីចម្អឹង (ព. ម. ; ព. គ. ថា ត្រីសុទ្ធតែឆ្អឹង) ។
-
ចម្អេះ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចំ-អេះ ]
ក្លិនដែលឆ្អេះ; ដែលមានក្លិនឆ្អេះ :
- កន្លែងចម្អេះ គឺកន្លែងដែលមានក្លិនឆ្អេះ (ព. ទ្រ.) ។
<< Prev 1 ... 15 16 17 18 19 20 Next >>